គ្រូ​ធំ Sporting និយាយ​ទាំង​មិន​ប្រាកដប្រជា​រឿង Fernandes ត្បិត​ទីផ្សារ​ដោះដូរ​កៀក​ដល់​ថ្ងៃ​បញ្ចប់

អ្នកចាត់ការ​ក្លឹប Sporting CP លោក Silas បាន​និយាយ​ទុក​ជា​មុន​ថា​ខ្លួន​មិន​អាច​ធានា​ពី​អនាគត​របស់ Bruno Fernandes បាន​នោះ​ទេ ត្បិត​រូប​គេ​បាន​បង្ហាញ​ខ្លួន​នៅ​ប្រកួត​នា​ថ្ងៃ​ចន្ទ​កន្លង​ទៅ​នេះ​ក្តី។

Sillas

Bruno Fernandes

ទីផ្សារ​ដោះដូរ​ដែល​នឹង​ត្រូវ​បញ្ចប់​ត្រឹម​សប្តាហ៍​នេះ ​លោក Silas បាន​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​យក​ឈ្នះ​លើ Maritimo ដូច្នោះ​ថា៖ “ខ្ញុំ​មិន​អាច​បញ្ជាក់​ច្បាស់​នោះ​ទេ តែ​ខ្ញុំ​ចង់​បន្ត​ឲ្យ​គាត់​នៅ ដោយ​ពេល​នេះ​ខ្ញុំ​មិន​ដឹង​ទេ​ថា​គាត់​នឹង​បន្ត​នៅ​ជាមួយ​យើង​ទៀត​ឬ​អត់ តែ​ខ្ញុំ​ពិត​ជា​ចង់​រាប់​ទាំង​ឈ្មោះ​របស់​គាត់​ជាមួយ​យើង​យ៉ាង​តិច​ដល់​បញ្ចប់​រដូវ​កាល​នេះ”។

Bruno Fernandes

លោក​បន្ត៖ “Bruno Fernandes ជា​កីឡាករ​ប្លែក​ខុស​ពី​គេ ដោយ​គាត់​អាច​មើល​ឃើញ​នូវ​អ្វី​ដែល​គ្មាន​អ្នក​ផ្សេង​មើល​ឃើញ​បាន ហើយ​បើ​ក្រុម​ណា​បាត់បង់ Bruno Fernandes នោះ​ពួក​គេ​នឹង​ជួប​បញ្ហា បែប​នេះ​យើង​នឹង​ស្វែងរក​មើល​ប្រសិន​អាច​មាន​ដំណោះស្រាយ”៕

ប្រភព៖ AF

អានអត្ថបទបន្ទាប់៖ ក្លឹប​នៅ​អ៊ីតាលី​កាន់​តែ​ជឿជាក់ នឹង​អាច​យក​ខ្សែ​ប្រយុទ្ធ​មួយ​រូប​របស់​ក្លឹប Barcelona

ក្លឹប Roma បាន​នឹង​កំពុង​ជឿជាក់​កាន់​តែ​ខ្លាំង ថា​អាច​ជោគជ័យ​លើ​ការ​ចរចា​នាំ​យក​ខ្សែ​ប្រយុទ្ធ Carles Perez មកចូលរួម​ជាមួយក្លឹប​របស់​ខ្លួន​នា​សប្តាហ៍​នេះ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន El Mundo Deportivo។

Carles Perez

Carles Perez

កីឡាករ​វ័យ ២១ ឆ្នាំ បាន​បង្ហាញ​ខ្លួន​ ១២ ប្រកួត​ហើយ​សម្រាប់​ក្លឹប Barcelona ដោយ​ក្នុង​នោះ​មាន​ចាប់​ផ្តើម​ជម្រើស​ដំបូង ៧ លើក តែ​ភាគ​ច្រើន​បាន​ត្រឹម​ជា​តួ​អង្គ​ជំនួស​ពេល​កីឡាករ​សំខាន់​រង​របួស​តែ​ប៉ុណ្ណោះ។

Carles Perez

តាម​ប្រភព​បាន​ឲ្យ​ដឹង​ថា​កិច្ច​ព្រមព្រៀង​អាច​នឹង​បញ្ចប់​ទៅ​បាន​ក្រោម​ការ​ចរចា​រវាង​ភាគី​ខាង​ប្រធាន​ជាន់​ខ្ពស់​លោក Ginaluca Petrachi របស់ Roma និង​ភាគី​ខាង​ Barcelona លើ​តម្លៃ​ខ្លួន​ប្រមាណ ១៥ លាន​អឺរ៉ូ៕

ប្រភព៖ Sportsmole