គ្រូ Juventus បង្ហាញការយល់ឃើញរបស់លោកទៅលើ Ronaldo ក្រោយបែកធ្លាយរឿងអាស្រូវ

បើទោះបីជាមាន ផ្ទុះរឿងអាស្រូវផ្លូវភេទរបស់តារាឆ្នើម Cristiano Ronaldo របស់ក្លឹប Juventus ពេលនេះ អ្នកចាត់ការក្លឹបលោក Massimiliano Allegri បានកោតសរសើរ ពីបុគ្គលិកលក្ខណៈរបស់កីឡាកររូបនេះ។

គ្រូបង្វឹកក្លឹបសេះបង្កង់ បាននិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ កាលពីថ្ងៃសៅរ៍ មុនការប្រកួតទល់នឹងក្រុម Uninese ហើយបានបញ្ជាក់ថា ខ្សែប្រយុទ្ធព័រទុយហ្គាល់ ត្រៀមខ្លួនរួចរាល់សំរាប់ការប្រកួតនៅ កីឡដ្ឋាន Dacia Arena។

លោក Allegri បាននិយាយថា៖ “Cristiano មិនមានបញ្ហាអ្វីទេ។ ខ្ញុំបានស្គាល់គេអស់រយៈពេល៣ខែមកហើយ ប៉ុន្ដែនៅក្នុងអាជីពជាកីឡាករបាល់ទាត់របស់គេ រយៈពេល១៥ឆ្នាំកន្លងមកនេះ ប្រកបទៅដោយវិជ្ជាជីវៈ ទាំងក្នុង និង ក្រៅទីលាន។ គេត្រៀមខ្លួនរួចរាល់ សំរាប់ការប្រកួតនៅថ្ងៃស្អែក។ Cristiano ផ្ដោតអារម្មណ៍តែពីការប្រកួត ថ្ងៃស្អែកប៉ុណ្ណោះ រឿងក្រៅពីនេះ មិនប៉ះពាល់ដល់គេនោះទេ។”

ប្រភព៖ Marca

មតិយោបល់