គ្រូ Leeds បាន​ថ្លៃ​ឈ្នួល​ខ្ពស់​ជាង​គ្រូ ManU/Chelsea/Arsenal នៅ​បញ្ជី​ឈ្មោះ​ទាំង ១០

អ្នកចាត់ការ​ក្លឹប Leeds United ដែល​ទើប​ដឹកនាំ​ក្រុម Promote ឡើង​មក​លេង​នៅ​ក្របខ័ណ្ឌ Premier League ត្រូវ​បាន​គេ​រាយការណ៍​ថា ទទួល​បាន​ថ្លៃ​ពលកម្ម​ដល់​ទៅ ៨ លាន​ផោន/រដូវ​កាល​ខ្ពស់​ជាង​អ្នកចាត់ការ​ក្លឹប​កំពូល ៣ មាន Mikel Arteta, Frank Lampard និង Ole Gunnar Solskjaer ទៅ​ទៀត។

តាម​របាយការណ៍​ពី Sportskeeda បង្ហាញ​ចំណាត់ថ្នាក់​គ្រូ​ដឹកនាំ​នៅ PL ស៊ី​ថ្លៃ​ឈ្នួល​ខ្ពស់​បំផុត​ទាំង ១០៖

Mikel Arteta

១០) Mikel Arteta (Arsenal) ៥ លាន​ផោន
៩) Frank Lampard (Chelsea) ៥,៥ លាន​ផោន
៨) Ralph Hassenhuttl (Southampton) ៦ លាន​ផោន
៧) Ole Gunnar Solskjaer (Man Utd) ៧,៥ លាន​ផោន

Marcelo Bielsa

៦) Marcelo Bielsa (Leeds United) ៨ លាន​ផោន
៥) Brendan Rodgers (Leicester City) ១០ លាន​ផោន
៤) Carlo Ancelotti (Everton) ១១,៥ លាន​ផោន
៣) Jurgen Klopp (Liverpool) ១៥ លាន​ផោន
២) Jose Mourinho (Tottenham Hotspur) ១៥ លាន​ផោន

Pep Guardiola

១) Pep Guardiola (Man City) ២០ លាន​ផោន៕

ប្រភព៖ Sportskeeda

អានអត្ថបទបន្ទាប់៖ Barcelona ដាក់​សំណើ​លើក​ចុង​ក្រោយ លើ​ការ​ចរចា​យក​ខ្សែ​ប្រយុទ្ធ​តម្លៃ​កប់​ពពក​មួយ​រូប

ស្នើ​ម្តង​ហើយ​ម្តង​ទៀត ប៉ុន្តែ​នេះ​គឺ​ជា​លើក​ចុង​ក្រោយ​ហើយ​សម្រាប់​ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ​ឆ្នាំ ២០២០ ដែល​ក្លឹប Barcelona នឹង​ចរចា​ជាមួយ​ក្លឹប Inter Milan ជុំវិញ​ការ​ចង់​បាន Lautaro Martinez មក​ចូលរួម​នៅ​ទឹកដី Camp Nou។

Josep Mari Bartomeu
Lautaro Martinez

ដោយសារ​តែ​វិបត្តិ​កូវីដ១៩ និង​រុញ​ឲ្យ​សេដ្ឋកិច្ច​របស់​ក្លឹប​មាន​ការ​ធ្លាក់ចុះ ទើប​ក្លឹប​អេស្ប៉ាញ​ហាក់​តឹងតែង​លើ​ការ​ចាយ​លុយ​ចំពោះ​កីឡាករ​សំខាន់​បែប​នេះ។

ប៉ុន្តែ​តាម​របាយការណ៍​ពី Marca បាន​ចុះ​ផ្សាយ​ថា ក្លឹប Barcelona កំពុង​រៀបចំ​ការ​ដាក់​សំណើ​លើក​ចុង​ក្រោយ​សម្រាប់​បុរស​វ័យ ២៣ ឆ្នាំ ដើម្បី​ស្ទាបស្ទង់​ចង់​ដឹង​ថា Inter ព្រម​ទម្លាក់​តម្លៃ​ខ្លួន​ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន​មក​ក្រោម ៩០ លាន​ផោន​ឬ​យ៉ាង​ណា។

Lautaro Martinez

គួរ​រំឭក​ថា នៅ​តំបន់​ប្រយុទ្ធ​ក្រោយ​ពី​ការ​ចាកចេញ​របស់ Suarez សម្រាប់ Barcelona គឺ​ពិត​ជា​សំខាន់ ត្បិត​បើ​មាន Antoine Griezmann ក៏​ដោយ តែ​ក៏​មិន​ទាន់​គ្រប់គ្រាន់​ដូច​កាល​មាន​ Suarez ពេញ​ជើង​នោះ​ដែរ។ រដូវ​កាល​ចាស់ ២០១៩/២០ Martinez រក​បាន ២១ គ្រាប់​នៅ ៤៩ ប្រកួត​សរុប៕

ប្រភព៖ Sportsmole