គ្រូ Man United អាចផ្ញើក្ដីសង្ឃឹមទៅលើ Sanchez បើមើលស្ថិតិ សំរាប់ការប្រកួតនៅ Wembley

ក្រុម Manchester United នឹងធ្វើដំនើរទៅចូលរួមប្រកួតទល់នឹង Tottenham នៅទឹកដី Wembley នៅចុងសប្ដាហ៍នេះ ខណៈដែលពួកគេ ឈានដល់កំរិតដ៏ប្រសើរមួយ ក្រោមការដឹកនាំដោយអ្នកចាត់ការបណ្ដោះអាសន្ន Ole Gunner Solskjaer។

ក្រោមការដឹកនាំរបស់ គ្រូបង្វឹកសញ្ជាតិន័រវែស បិសាចក្រហមទទួលបានជ័យជំនះ ៥ប្រកួតជាប់ៗគ្នា ប៉ុន្ដែពួកគេអាចនឹងជួបការធ្វើតេស្ដដ៏ពិបាកមួយ នៅពេលដែលជួបជាមួយនឹង Spurs ហើយកីឡាករមួយរូបដែលអាចនឹងជាប់ជម្រើសដំបូងសំរាប់ការប្រកួតនេះគឺ Alexis Sanchez។

កីឡាករសញ្ជាតិឈីលីហាក់ធ្លាក់ទម្រង់លេង ក្រោយពីរូបគេបានចាកចេញពី Arsenal មកកាន់ទឹកដី Old Trafford ប៉ុន្ដែបើមើលស្ថិតិក្នុងការប្រកួតនៅ កីឡដ្ឋានជាតិរបស់អង់គ្លេស យើងឃើញថាគ្រូបង្វឹកនឹងមិនមានការសង្ស័យ ក្នុងការជ្រើសរើសរូបគេលេងទល់នឹងក្រុម Spurs។

Sanchez បានចូលរួមចំនែករកគ្រាប់បាល់បាន៩គ្រាប់ ក្នុងការបង្ហាញខ្លួន៩ប្រកួតនៅ កីឡដ្ឋាន Wembley ដោយរកគ្រាប់បាល់បាន៨គ្រាប់ និង Assist មួយ។

ទោះបីជា ខ្សែប្រយុទ្ធវ័យ៣០ឆ្នាំរូបនេះ ទើបតែរកគ្រាប់បាល់បានមួយគ្រាប់ ក្នុងការបង្ហាញខ្លួន ១១ប្រកួតនៅក្នុងលីគក៏ពិតមែន ប៉ុន្ដែរូបគេហាក់លេងបានល្អ នៅក្នុងការប្រកួត FA Cup ទល់នឹងក្រុម Reading ដោយជួយ assist មិត្តរួមក្រុម២គ្រាប់ ផងដែរ៕

ប្រភព៖ talkSPORT

មតិយោបល់