គ្រូ Real Madrid កោះហៅកីឡាករ ២៣រូប ត្រៀមខ្លួនចូលរួមប្រកួត Club World Cup

Real Madrid បានត្រៀមខ្លួនរួចជាស្រេច សំរាប់ការប្រកួត Club World Cup ហើយគ្រូបង្វឹក Santiago Solari បានប្រកាសឈ្មោះ កីឡាករទាំង២៣រូប ដែលនឹងធ្វើដំនើរទៅចូលរួមប្រកួតនៅ សហព័ន្ធ​អារ៉ាប់រួម មុនបុណ្យណូអែលមកដល់។

ខ្សែការពារ Jesus Vallejo មិនត្រូវបានបញ្ជូនឈ្មោះ ទៅក្នុងបញ្ជីកីឡាករដែលត្រូវចូលរួមប្រកួតនោះទេ ខណៈដែល Casemiro និង Nacho ដែលមានបញ្ហារបួស សុទ្ធតែមានឈ្មោះ។

ការប្រកួតនឹងចាប់ផ្ដើម ចន្លោះថ្ងៃទី ១២ ដល់ ២២ ខែ ធ្នូ ដោយ Real Madrid ចាប់ផ្ដើមប្រកួតដំបូងរបស់ខ្លួន នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ថ្ងៃពុធទី១៩ ហើយការប្រកួតផ្ដាច់ព្រ័ត្រ នឹងធ្វើឡើងនៅថ្ងៃទី ២២ ខែធ្នូ។

កីឡាករទាំង២៣រូប ដែលនឹងចូលរួមប្រកួតមានដូចជា៖

អ្នកចាំទី: Thibaut Courtois, Keylor Navas and Kiko Casilla

ខ្សែការពារ: Dani Carvajal, Alvaro Odriozola, Sergio Ramos, Raphael Varane, Nacho, Marcelo and Sergio Reguilon

ខ្សែបម្រើ: Casemiro, Marcos Llorente, Toni Kroos, Luka Modric, Isco, Marco Asensio, Dani Ceballos and Federico Valverde

ខ្សែប្រយុទ្ធ: Karim Benzema, Gareth Bale, Mariano Diaz, Lucas Vazquez and Vinicius Junior

ប្រភព៖ Marca