ឃើញចង់បានពេក! Spurs ចិត្តល្អចេញតម្លៃខ្លួន ៤០ លានផោនសម្រាប់កីឡាករគោលដៅក្រុម Man Utd ម្នាក់

ក្រុម Tottenham Hotspur ត្រូវបានគេរាយការណ៍ថាបានដាក់ចេញតម្លៃខ្លួនប្រមាណ ៤០ លានផោនសម្រាប់កីឡាករ Kieran Trippier នៅរដូវក្តៅខាងមុខនេះ ខណ:ក្រុម Man Utd កំពុងរកមើលការផ្លាស់ប្តូរមួយសម្រាប់កីឡាករសញ្ជាតិអង់គ្លេសរូបនេះ ។

ជាក់ស្តែង Trippier ជាកីឡាករដ៏សំខាន់មួយសម្រាប់ក្រុមជម្រើសជាតិអង់គ្លេសនៅក្នុងការប្រកួតពានរង្វាន់ World Cup ២០១៨ និងក៏ជាកីឡាករលេចធ្លោម្នាក់សម្រាប់ក្រុម Spurs ចាប់តាំងពីផ្លាស់ប្តូរមកពីក្រុម Burnley កាលពីបួនឆ្នាំមុនផងដែរ ។

យ៉ាងណាមិញបើយោងតាមរបាយការណ៍ពី Daily Express បានឲ្យដឹងថា Trippier គឺជាកីឡាករម្នាក់ ក្នុងចំណោមកីឡាករដែលគេរំពឹងថាអាចនឹងចាកចេញពីក្រុម Spurs នៅរដូវក្តៅខាងមុខ ដោយក្លឹបនៅ Premier League មួយនេះត្រៀមដាក់តម្លៃខ្លួនប្រមាណ ៤០ លានផោនសម្រាប់ខ្សែការពាររូបនេះ ។

មិនតែប៉ុណ្ណោះលោក Solskjaer ត្រូវបានគេរាយការណ៍ថាកំពុងចង់សាងសង់ក្រុម Man Utd ឡើងវិញ ជាមួយនឹងការពង្រឹងនូវតំបន់ការពាររបស់ក្រុមនៅចុងបញ្ចប់រដូវកាលនេះ​ ខណ: Trippier គឺជាគោលដៅធំមួយរបស់គ្រូបង្វឹកសញ្ជាតិន័រវេសរូបនេះ ៕

ប្រភព: Metro 

មតិយោបល់