ឃើញពេលអបអរម្តងៗតែងតែយកដៃមកខ្ទប់ត្រចៀក តាមពិត Fernandes មានហេតុផលបែបនេះសោះ

កីឡាករ Bruno Fernandes បានបង្ហើបឱ្យដឹងអំពីស្តាយអបអរគ្រាប់បាល់របស់ខ្លួន ដែលតែងតែយកដៃមកបិទត្រចៀកនោះ គឺជាការផ្តល់អំណោយជូនដល់កូនស្រីរបស់ខ្លួន ដែលមានឈ្មោះថា Matilde ។

Bruno Fernandes

ជាក់ស្តែងតារាឆ្នើមក្រុម Manchester United រូបនេះ ហាក់មានភាពកាក់កបខ្លាំងជាមួយនឹងការស៊ុតគ្រាប់បាល់បញ្ចូលទី ចាប់តាំងពីបានផ្ទេរមកកាន់ទឹកដីអង់គ្លេសមក ខណ:រូបគេក៏ត្រូវវបានចាត់ទុកថាជាផ្នែកដ៏ធំមួយ នៃភាពជោគជ័យរបស់ក្រុមបិសាចក្រហមផងដែរ ។

មិនតែប៉ុណ្ណោះ ជាមួយនឹងការស៊ុតបញ្ចូលទី ៣ គ្រាប់នៅក្នុងខែធ្នូនេះ បានធ្វើឲ្យ Fernandes ទទួលបានពានរង្វាន់ជាកីឡាករឆ្នើមបំផុតប្រចាំខែ សារជាថ្មីម្តងទៀត ។

Bruno Fernandes

ហើយយ៉ាងណាមិញ នៅពេលត្រូវបានគេចោទសួរដល់ដំណើរដើមទង នៃស្តាយអបអរគ្រាប់បាល់របស់ខ្លួន ខ្សែបម្រើសញ្ជាតិព័រទុយហ្គាល់រូបនេះ បានបង្ហើបថាវាហាក់បីដូចជារឿងកំប្លែងបន្តិច ដោយសារតែការធ្វើបែបនេះ គឺសម្រាប់តែកូនស្រីរបស់ខ្លួនប៉ុណ្ណោះ ។

Bruno Fernandes

លើសពីនេះ Fernandes បានបញ្ជាក់ប្រាប់ Players Tribune ទៀតថា ៖ ” នៅពេលខ្លះ ខ្ញុំថែមទាំងបានលឺវាពីកូនស្រីរបស់ខ្ញុំ Matilde ថែមទៀតផង ។ ហើយនាងទើបតែមានអាយុ ៣ ឆ្នាំប៉ុណ្ណោះ! ប៉ុន្តែការរិះគន់របស់នាងគឺមិនមែនលេងសើចទេ ” ។

Bruno Fernandes

គេបន្ថែមទៀតថា ៖ ” នាងនៅតូច ដូច្នេះនាងតែងមករំខានខ្ញុំ និងប្រពន្ធខ្ញុំ ។ យើងបានសុំឲ្យនាងទុករបស់របរលេងរបស់នាង ហើយពេលនោះនាងបែរជាយកដៃរបស់នាងបិទត្រចៀក ហើយនាងធ្វើពុតថានាងមិនបានស្តាប់លឺអ្វីទាំងអស់ ។  ខ្ញុំឃើញថាវាពិតជាគួរឱ្យអស់សំណើចណាស់ ដូច្នេះហើយទើបខ្ញុំចាប់ផ្តើមអបអរគ្រាប់បាល់របស់ខ្ញុំ ដោយយកដៃខ្ទប់លើត្រចៀករបស់ខ្ញុំទៅ ។ ហើយនៅពេលណាដែលខ្ញុំភ្លេចធ្វើវា នោះនាងនឹងរករឿងខ្ញុំជាមិនខាន ៕

ប្រភព: Mirror 

អានអត្ថបទបន្ទាប់៖ Scholes ថា Man Utd កំពុងចំណេញរឿងធំៗពីរនេះ ដែលអាចឲ្យពួកគេយកឈ្នះលើ Liverpool នៅឯ Anfield បាន

អតីតកីឡាករ Paul Scholes បានលើកឡើងត្រង់ៗថាក្រុមបិសាចក្រហម Manchester United មិនដែលមានឱកាសល្អណាមួយ ក្នុងការផ្តួលក្រុមហង្សក្រហម Liverpool នៅឯកីឡដ្ឋាន Anfield នោះទេ ប៉ុន្តែគាត់នៅតែគិតថាមានរឿងអំណោយផលមួយចំនួន ដែលកំពុងចូលខាងអតីតក្លិបចាស់របស់លោក ។

Paul Scholes   

ជាក់ស្តែងក្រុម Man United នឹងត្រូវធ្វើដំណើរទៅកាន់ទីក្រុង Merseyside នៅថ្ងៃអាទិត្យនេះ ជាមួយនឹងការនាំមុខ ៣ ពិន្ទុស្រាប់ ទៅលើក្រុមការពារតំណែងជើងឯក Liverpool ។

Liverpool

យ៉ាងណាមិញ ក្រុមហង្សក្រហម Liverpool របស់លោក Jurgen Klopp កំពុងស្ថិតក្នុងការប្រកួតលីគ ៣ លើកចុងក្រោយមិនទាន់ស្គាល់ឈ្នះនៅឡើយទេ ហើយវាហាក់ដូចជាក្រុមរបស់ពួកគេ ជួបការលំបាកខ្លាំងដោយសារខ្វះជម្រើសខ្សែការពារកណ្តាល ។ ខណ:ទាំង Virgil van Dijk និង Joe Gomez គឺត្រូវអវត្តមានរយៈពេលវែង ស្របពេល Joel Matip កំពុងស្ថិតនៅក្នុងភាពសង្ស័យនៅឡើយ ចំពោះការបង្ហាញខ្លួន ក្នុងជំនួបទល់ក្រុម United នេះ ។

Jurgen Klopp

មិនតែប៉ុណ្ណោះ ជាមួយនឹងការប្រកួតដោយគ្មានអ្នកគាំទ្រចូលទស្សនាក្នុងកីឡដ្ឋានផងនោះ លោក Scholes គិតថាក្រុម Man United មានឱកាសច្រើន ដើម្បីអាចនាំមុខ ៦ ពិន្ទុទៅលើក្រុម Liverpool បាន ប៉ុន្តែអ្វីដែលសំខាន់ជាងនេះ គឺក្រុមរបស់លោក Solskjaer ចាំបាច់ត្រូវបញ្ឃប់កីឡាករ Trent Alexander-Arnold និង Andrew Robertson ឲ្យបានផងដែរ ។

Liverpool

លើសពីនេះ លោក Scholes និយាយប្រាប់ ESPN ថា ៖ “ United នឹងមិនមានឱកាសល្អប្រសើរជាងនេះទៀតទេ ក្នុងការយកឈ្នះនៅឯទឹកដី Anfield ។ វាជាគុណប្រយោជន៍ដ៏ធំធេងមួយ ខណ:ពេលដែលពួកគេមិនមានអ្នកគាំទ្រចូលទស្សនា ហើយអ្វីដែលសំខាន់ជាងនេះគឺបញ្ហារបួសរបស់ខ្សែការពារកណ្តាលរបស់ក្រុម Liverpool ”  ។

Manchester United

លោកបន្ថែមទៀតថា ៖ ” ទោះបីយ៉ាងណាក្តី វានៅតែជាការប្រកួតប្រជែងដ៏ធំមួយ ។  Liverpool មានខ្សែប្រយុទ្ធឆ្នើម​ដែលអាចរកគ្រាប់បាល់បានគ្រប់ទីតាំងទាំងអស់ ប៉ុន្តែការគំរាមកំហែងដ៏ធំបំផុតរបស់ពួកគេគឺមកពីខាងខ្សែការពារ Trent Alexander-Arnold និង Andy Robertson ទៅវិញទេ ហើយ United ត្រូវរិះរកវិធីដើម្បីបញ្ឈប់ពួកគេ ទើបអាចទទួលជ័យជម្នះនេះបាន ” ៕

ប្រភព: Metro