ឃើញលេងល្អ ក្លឹបមួយនៅអ៊ីតាលី ចង់កាក់មុខ Everton ទិញផ្ដាច់ Gomes ពី Barcelona

ខ្សែបម្រើ Andre Gomes ដែល Everton បានចុះកិច្ចសន្យាខ្ចីជើងពី Barcelona កាលពីរដូវក្ដៅកន្លងទៅ បានបង្ហាញទម្រង់លេងល្អសំរាប់ក្រុមអង់គ្លេស ហើយរូបគេអាចនឹងត្រូវបានក្លឹបចចារចុះកុងត្រាជាអចិន្ដ្រៃយ៍ ប៉ុន្ដែ ក្លឹបអ៊ីតាលី Inter Milan ក៏មានការចង់បាន កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះផងដែរ។

ដូច្នេះហើយ Everton មានបំណងចង់ទិញ Gomes កាន់តែឆាប់កាន់តែល្អ មិនរង់ចាំដល់រដូវក្ដៅខាងមុខឡើយ។ ក្លឹបដែលមានរហស្សនាមថា ស្ករគ្រាប់ ត្រូវចំណាយ ២៥លានអឺរ៉ូ ដើម្បីទិញផ្ដាច់ខ្សែបម្រើព័រទុយហ្គាល់ ហើយកិច្ចព្រមព្រៀងអាចនឹងដំនើរការបានល្អ បន្ទាប់ពីមានការពិភាគ្សាកាលពីប៉ុន្មានសប្ដាហ៍កន្លងទៅ។

ប៉ុន្ដែក្លឹប Inter បានលូកដៃក្នុងរឿងនេះ ហើយបានស្នើសុំមិនអោយ Gomes យល់ព្រមជាមួយនឹងសំនើរនេះឡើយ។ ក្លឹបអ៊ីតាលីត្រូវរង់ចាំថាតើពួកគេអាចមានឱកាសបានចូលលេង Champions League នៅរដូវកាលក្រោយបានឬយ៉ាងណា ដើម្បីដឹងពីទឹកប្រាក់ដែលពួកគេមានសំរាប់ទិញកីឡាករ។

ទោះយ៉ាងណាក្ដី ក្លឹប Everton មានសង្ឃឹមច្រើនជាង ក្នុងការអោយ Gomes ធ្វើជាកីឡាករពេញសិទ្ធរបស់ពួកគេ ហើយបន្ដលេងនៅទឹកដី Goodison Park នៅរដូវកាលបន្ទាប់៕

ប្រភព៖ SPORT

មតិយោបល់