ឃើញលេងល្អ! Mbappe ប្រាប់ឲ្យក្រុម PSG ចុះហត្ថលេខាលើកីឡាកររូបនេះឲ្យបាន

ក្រោយពីបានផ្ទេរមកជាមួយតម្លៃខ្លួន 180 លានអឺរ៉ូកាលពីរដូវក្តៅមុនពីក្លឹប Monaco  នឹងបានជួយឲ្យក្រុម PSG ទទួលបានភាពជោគជ័យយ៉ាងខ្លាំងទាំងក្នុងលីគ នឹងទ្វីបអឺរ៉ុប Mbappe បានបង្ហាញពីកីឡាករដែលមានទេពកោសល្យដ៏ប៉ិនប្រសប់មួយរូបផ្សេងទៀត ដែលគេចង់ឱ្យម្ចាស់ជើងឯកក្របខ័ណ្ឌ Ligue 1 នាំយកមកកាន់រដ្ឋធានីបារាំង ។

ជាក់ស្តែងដោយថ្លែងទៅកាន់  France Football  កីឡាករ​  Mbappe ចង់ឱ្យកីឡាករ Frenkie de Jong ចាកចេញពីក្លិប Ajax ហើយផ្ទេរមកកាន់ទឹកដី Parc des Princes ។

មិនតែប៉ុណ្ណោះគេបានពន្យល់ទៀតថា ៖ “ចក្ខុវិស័យរបស់គាត់ចំពោះការលេង និងគុណភាពនៃការបញ្ជូនបាល់ ដែលធ្វើឱ្យគាត់មានតម្លៃខ្លាំងណាស់ ។ គាត់បានស្វាគមន៍មកកាន់ទីក្រុងប៉ារីស ខ្ញុំបានចង់ឲ្យគាត់មក ព្រោះគាត់នឹងអាចជួយយើងបានច្រើនណាស់ ” ។

គួរបញ្ជាក់ថាកីឡាករសញ្ជាតិហូឡង់វ័យ 21 ឆ្នាំរូបនេះគឺជាគោលដៅដ៏ធំមយយសម្រាប់ក្លឹបកំពូលជាច្រើនរបស់ទ្វីបអឺរ៉ុប ដែលរួមមានក្លិប Real Madrid, Barcelona និង Manchester City ផងដែរ  ៕

ប្រភព: Sportbible 

 

មតិយោបល់