ចង់ដាច់ផ្ញារ! Man Utd ដាក់ចេញតម្លៃួនញាក់សាច់មួយសម្រាប់ Pogba សម្រាប់ខែមករាខាងមុខ

យោងតាមរបាយការណ៍មួយនៅប្រទេសអេស្ប៉ាញបានអោយដឹងថាក្រុមបិសាចក្រហម Manchester United នឹងមិនលក់តារាឆ្នើមពួកគេ បើមិនបានតម្លៃខ្លួន ១៧៩ លានផោន  សម្រាប់ Paul Pogba នៅពេលដែលទីផ្សារដោះដូរកីឡាករបានបើកសារឡើងវិញ នៅក្នុងខែមករាខាងមុខ ។

គួររំលឹកថា Pogba បានបរាជ័យក្នុងការប៉ុនប៉ង ដើម្បីចាកចេញពីទឹកដី Old Trafford ក្នុងរដូវក្តៅនេះ ខណ:ដែលក្រុម Real Madrid គឺជាគោលដៅដ៏ធំមួយ នៅក្នុងការផ្លាស់ប្តូរសម្រាប់រូបគេ  ។

មិនតែប៉ុណ្ណោះគ្រូបង្វឹកលោក Zinedine Zidane នៅតែប្តេជ្ញាចិត្តក្នុងការចុះហត្ថលេខាលើ Pogba ចំពេលដែលការសែតអេស្ប៉ាញ Sport បានអះអាងថា Real Madrid នឹងស្តារចំណាប់អារម្មណ៍របស់ពួកគេឡើងវិញ សម្រាប់ Pogba នាខែមករាខាងមុខនេះ ។

តែទោះយ៉ាងណាក្រុម United ក៏នឹងបន្តទាមទារថ្លៃឈ្នួលដ៏ធំធេងមួយ សម្រាប់ Pogba បន្ទាប់ពីទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីក្លឹប Madrid ក្នុងរដូវក្តៅនេះនោះ ៕

ប្រភព: Metro