ចង់អោយកីឡាករជើងខ្លាំងគ្រប់ក្រុមនៅ EPL បញ្ចូលគ្នាក៏ពិបាកបំបាក់ Man City – អតីតគ្រូ Man United

លោក Jose Mourinho បានអះអាងកាលពីចុងសប្ដាហ៍កន្លងទៅថា ឈុត B របស់ក្រុម Manchester City ក៏អាចមានឱកាស ក្នុងការប្រជែងពាន Premier League ជាជាង Arsenal, Chelsea និង Manchester United។

ដោយឡែកអតីតគ្រូបង្វឹកក្រុមបិសាចក្រហមមួយរូបទៀតគឺលោក David Moyes បានបង្ហាញការយល់ឃើញថា ជម្រើស១១នាក់ ដែលសំរិតសំរាំងពីក្រុមទាំង១៩នៅ Premier League ក៏មិនអាចបំបាក់ Man City បានដែរ។

លោក Moyes បានលើកឡើងថា ក្រុមដែលដឹកនាំដោយគ្រូបង្វឹក Pep Guardiola ដែលបានឈ្នះពានក្នុងស្រុកទាំងអស់កាលពីរដូវកាលមុន មិនមានចំណុចខ្សោយណាមួយនៅក្នុងក្រុមឡើយ។

លោកបាននិយាយថា៖ “ខ្ញុំធ្លាប់ព្យាយាមគិតថាថ្ងៃណាមួយ ប្រសិនបើអោយក្រុមនៅ Premier Lague អាចរួមបញ្ចូលគ្នាពីក្រុមទាំងអស់ ដើម្បីផ្ដួល Man City ដើម្បីឈ្នះពានក្នុងលីគ ហើយខ្ញុំគិតថាវានៅតែពិបាក [ក្នុងការយកឈ្នះ Man City] បើទោះបីជាអ្នកមានក្រុមដែល សុទ្ធសឹងតែជាកីឡាករកំពូលលេងនៅក្នុងនោះក៏ដោយ។”

Mourinho ថាមានតែ៤ក្រុមទេ ដែលអាចប្រជែងពាន Premier League រដូវកាលនេះបាន

ប្រភព៖ talkSPORT