ចង់​បាន​ទម្លាក់​លុយ​មក! Juve សុំ ១៣០ លាន បើ​ក្លឹប​យក្ស​ណា​ពេញចិត្ត​កីឡាករ​ឆ្នើម​រូប​នេះ

យោង​តាម​របាយការណ៍​ពី Forza Juventus បាន​បង្ហើប​ថា​ក្លឹប​សេះ​បង្កង់​កំពុង​រង់ចាំ​សំណើ​ពី​បណ្តា​ក្លឹប​យក្ស​នៅ​អឺរ៉ុប សម្រាប់​ការ​ចង់​បាន Miralem Pjanic ដោយ​ខ្លួន​ស្នើ​តម្លៃ​ខ្លួន​កីឡាករ​រូប​នេះ​ប្រមាណ ១៣០ លាន ដើម្បី​បើក​ផ្លូវ​ឲ្យ​ដើរ​ចេញ​នា​រដូវ​ក្តៅ​ខាង​មុខ។

ក្នុង​នោះ​មាន​ក្លឹប​ ៣ ដែល​ពុះ​កញ្រ្ជោល​ចង់​បាន រួម​មាន Paris Saint-Germain, Bayern Munich និង Real Madrid ជា​ដើម។ សម្រាប់​ក្រុម​ម្ចាស់​ដី Turin ប្រសិន​ណា​លក់​ចេញ Pjanic បាន​តម្លៃ​កល់​មែន​នោះ វា​នឹង​ជា​ចំណូល​ទុក​តម្កល់​ក្នុង​ការ​តាម​ចរចា​យក Paul Pogba, Toni Kroos ឬ Isco ដោយ​ជា​រ៉ាដា​បេក្ខភាព​ធំ​បំផុត​របស់​ខ្លួន។

ជាង​នេះ​ទៅ​ទៀត​ដោយ​ហេតុ​ត្រង់​ថា Juventus ក៏​ទើប​តែ​ព្រមព្រៀង​ជោគជ័យ​ក្នុង​ការ​នាំ​យក Aaron Ramsey មក​អ៊ីតាលី ទើប​ជា​មូលហេតុ​ចង់​លៃលក​ដក​ចេញ Pjanic នា​ទីផ្សារ​ខាង​មុខ​នេះ​សិន។

រំឭក​ថា​ត្បិត​អី Pjanic ជាប់​កុងត្រា​ដល់​ឆ្នាំ ២០២២ ជាមួយ​ក្រុម​ជើង​ឯក​ Serie A ប៉ុន្តែ​ក្រោយ​ពី​ធ្លាក់​ចេញ​ពី Champions League ក្តី​សង្ឃឹម​របស់​ខ្លួន​ក៏​ហាក់​បាត់បង់ ហើយ​មតិ​ជា​ច្រើន​គិត​ទុក​ថា​កីឡាករ​សញ្ជាតិ​បូស្នី​រូប​នេះ​អាច​រើ​បម្រាស់​ស្វែងរក​ទ្រនំ​ថ្មី​ណា​មួយ។

ប្រភព: ​FoxSportAsia