ចប់រឿងហើយ! ទីបំផុត Benzema សុខចិត្តចេញមុខសុំទោសទៅកាន់ Vinicius ចំពោះការប្រើពាក្យមិនល្អនាពេលកន្លងទៅ

យោងតាមសេចក្តីរាយការណ៍ចុងក្រោយមួយបានឲ្យដឹងថាកីឡាករ Karim Benzema បានធ្វើការសុំទោសទៅកាន់ Vinicius Junior បន្ទាប់បានប្រើប្រាស់ពាក្យមិនសមរម្យមួយចំនួន អំឡុងការប្រកួតរបស់ក្រុម Real Madrid នៅក្នុងពានរង្វាន់ Champions League ទល់ Borussia Monchengladbach នាពេលថ្មីៗកន្លងទៅ ។

Karim Benzema ,Vinicius Junior

ជាក់ស្តែង Benzema ត្រូវចាប់ដោយកាម៉េរាថាបានសន្ទនាជាមួយខ្សែការពារ Ferland Mendy ដើម្បីស្តីបន្ទោសធ្ងន់ៗទៅលើ Vinicius អំឡុងពេលប្រកួតស្មើដោយលទ្ធផល ២-២ ទល់ក្រុម Monchengladbach ។

Karim Benzema ,Vinicius Junior

តែទោះជាយ៉ាងណាក៏ដោយ យោងតាមកាសែតអេស្ប៉ាញ Marca បានឲ្យដឹងថា Benzema បានបញ្ចប់រឿងរ៉ាវចម្រូងចម្រាស់ទាំងនោះវិញ ដោយធ្វើការពន្យល់ និងសុំទោសចំពោះអ្វីដែលខ្លួនបានិយាយទៅកាន់  Vinicius នៅឯទីលានហ្វឹកហាត់របស់ក្រុម នាពេលថ្មីៗនេះ ។

Karim Benzema
Karim Benzema ,Vinicius Junior

ហើយបន្ទាប់ពីនោះ Benzema និង Vinicius ត្រូវបានគេនិយាយថាហាក់មានលក្ខណៈល្អប្រសើ បន្ទាប់ពីការពិភាក្សានោះហើយ ខណ:ពួកគេក៏បានរក្សាទំនាក់ទំនងដ៏ល្អរវាងគ្នានិងគ្នាឡើងវិញផងដែរ ៕

ប្រភព: Daily Mail 

អានអត្ថបទបន្ទាប់៖ ទាំង R.Madrid &Barca កំពុងចង់កេងចំណេញលើស្ថានភាពមិនល្អរបស់តារាឆ្នើម Bayern ម្នាក់ ជាមួយក្លឹបរបស់គេ

កិច្ចព្រមព្រៀងមួយរវាងក្រុម Bayern Munich និង David Alaba នៅតែមិនទាន់អាចរកកោះត្រើយឃើញ ខណ:របាយការណ៍ពី “ Kicker” បាននិយាយថាទាំងក្លិប Barcelona និង Real Madrid កំពុងបង្ហាញចំណាប់អារម្មណ៍ខ្លាំង ទៅលើខ្សែការពារវ័យ ២៨ ឆ្នាំរូបនេះ បើទោះបីជាពួកគេកំពុងមានបញ្ហាសេដ្ឋកិច្ចក៏ដោយ ។

David Alaba 

ជាក់ស្តែងកុងត្រារបស់កីឡាករសញ្ជាតិអូទ្រីសរូបនេះ នឹងត្រូវបញ្ចប់នៅឆ្នាំ ២០២១ ខាងមុខ ហើយវាត្រូវបានគេយល់ថា Alaba កំពុងមានបំណងប្រឆាំងជាមួយនឹងការបន្តកិច្ចសន្យាថ្មីបន្ថែមទៀតជាមួយក្លឹបយក្សនៅក្របខ័ណ្ឌ Bundesliga ។

David Alaba

មិនតែប៉ុណ្ណោះ បញ្ហាទាំងនេះត្រូវបានគេដឹងថាបានអូសបន្លាយអស់រយៈពេលជាច្រើនខែមកហើយ ខណ:ទីភ្នាក់ងាររបស់ Alaba បានស្នើសុំដំឡើងប្រាក់ខែបន្ថែម តែត្រូវបានក្រុម Bayern បដិសេធ ។

ហើយយ៉ាងណាមិញនៅពីក្រោយស្ថានការណ៍ទាំងនេះ វាហាក់បានផ្តល់ឱកាសដល់ក្លឹបធំៗជាច្រើននៅទ្វីបអឺរ៉ុប ដើម្បីទាញយកផលប្រយោជន៍ ក្នុងការចុះហត្ថលេខាលើ Alaba ដោយសារព័ត៌មានពី “ Kicker”  បានបង្ហាញថាទាំងក្រុម Barca និង Madrid សុទ្ធសឹងតែបានត្រៀមខ្លួនរួចជាស្រេច ។

David Alaba

គួរបញ្ជាក់ផងដែរថា Alaba បានដើរតួរជាផ្នែកដ៏សំខាន់បំផុតមួយរបស់ក្រុម Bayern ពោលគឺចាប់តាំងពីរូបគេបានចូលរួមជាមួយក្លឹបអាល្លឺម៉ង់ ក្នុងនាមជាកីឡាករយុវជនមកម្លេះ ៕

ប្រភព: Besoccer