ចាញ់ Getafe មធ្យមទេ តែគ្រូធំ Ronald Koeman ក្ដៅស្លឹកត្រចៀកនឹងកីឡាករមួយរូបនេះពេញទំហឹងតែម្ដង

ក្រុមអ្នកមានបុណ្យ FC Barcelona ទទួលបានបរាជ័យក្រោមថ្វីជើងក្រុម Getafe FC ក្នុងលទ្ធផល ១-០ បន្ទាប់ពីកីឡាករ Jaime Mata ស៊ុតបាល់ប៉េណាល់ទីបានសម្រេចនានាទី ៥៦។

Jaime Mata

បើទោះបីជាទទួលបានបរាជ័យមែនពិត ក៏គ្រូបង្វឹក Ronald Koeman មិនមានការអាក់អន់ស្រពន់ចិត្តនឹងកីឡាករ Barca ដែរ តែផ្ទុយទៅវិញ គ្រូបង្វឹកសញ្ជាតិហូឡង់បែរជាមានការខឹងសម្បារយ៉ាងខ្លាំងទៅលើខ្សែប្រយុទ្ធស្លាបឆ្វេង Allan Nyom នៃក្រុម Getafe ដោយលោកអះអាងថា កីឡាករខាងលើពោលពាក្យមិនសមរម្យ ក៏ដូចជាមិនផ្ដល់ការគោរពចំពោះរូបលោក។

Ronald Koeman

“ខ្ញុំបានប្រាប់គាត់ [គ្រូបង្វឹកក្រុម Gatefa, Jose Bordalas] ថា កីឡាករពាក់អាវលេខ ១២ [Nyom] មិនមានការគោរពចំពោះខ្ញុំឡើយ ដោយគេបាននិយាយពាក្យមិនសមរម្យដាក់ខ្ញុំដល់ទៅ ២ ៣ លើក ហើយខ្ញុំមិនអាចនិយាយពាក្យទាំងអស់នោះមកវិញបានទេ”។ នេះបើតាមសម្ដីរបស់លោក Koeman ប្រាប់ទៅកាន់ IB Times។

Allan Nyom

លោកបន្ថែមថា៖ “គេ [Nyom] បានធ្វើការមាក់ងាយមកកាន់ខ្ញុំ ហើយខ្ញុំបានប្រាប់ Bordalas ឲ្យព្យាយាមណែនាំកូនក្រុមរបស់គាត់កុំឲ្យបញ្ចេញអាកប្បកិរិយាបែបនេះតទៀត ព្រោះបច្ចុប្បន្នអាកប្បកិរិយាអស់ទាំងនោះ លែងមាននៅក្នុងវិស័យបាល់ទាត់នាសម័យទំនើបទៀតហើយ”។

Jose Bordalas

ដោយឡែក លោក Bordalas ក៏បានបកស្រាយភ្លាមៗដែរថា កូនក្រុមរបស់លោក [Nyom] គឺជាមនុស្សដែលចេះគោរពអ្នកដទៃ តែលោកនឹងព្យាយាមរកខុសរកត្រូវ​ដោយនិយាយជាមួយ Nyom តែលោកក៏មិនជឿទាំងស្រុងដែរថា កីឡាករវ័យ ៣២​ ឆ្នាំខាងលើហ៊ានប្រព្រឹត្តទង្វើបែបនេះ៕

ប្រភព: Soccerladuma

អានអត្ថបទបន្ទាប់៖ មុនបើកការប្រកួត​ United/PSG, Tuchel សរសើរកូនបិសាចមួយរូបថាជាខ្សែបម្រើល្អដាច់គេមួយរូបក្នុងលោក

ការប្រកួតរវាងក្រុមបិសាចក្រហម Manchester United និងក្រុមសេដ្ឋីបារាំង Paris Saint-Germain ក្នុងវគ្គជម្រុះចែកពូល UCL នឹងធ្វើឡើងនារំលងអធ្រាតយប់នេះ វេលាម៉ោង ២AM ឈានចូលថ្ងៃពុធ។

Thomas Tuchel  

មុននឹងការប្រកួតដ៏គួរឲ្យចាប់អារម្មណ៍ខាងលើចាប់ផ្ដើម គ្រូបង្វឹក Thomas Tuchel នៃក្រុមយក្ស PSG បានចេញមុខសរសើរ Paul Pogba ថាជាខ្សែបម្រើឆ្នើមជាងគេបំផុតមួយរូបក្នុងពិភពលោកនាពេលបច្ចុប្បន្ន។

Paul Pogba

ប្រាប់នៅក្នុងសន្និសិទ្ធកាសែតមុនការប្រកួត Tuchel និយាយថា៖ “គេ [Pogba] គឺជាខ្សែបម្រើល្អដាច់គេបំផុតក្នុងលោកមួយរូប ដូច្នេះពួកយើងត្រូវព្យាយាមឲ្យខ្លាំងក្នុងការតាមបិទរូបគេ”។

Ander Herrera

គួររំឭកដែរថា ក្រៅពី Tuchel សូម្បីតែអតីតកូនបិសាច Ander Herrera ក៏កោតសរសើរកីឡាករបារាំងផងដែរថា មានសមត្ថភាពយ៉ាងលេចធ្លោរ ហើយប្រសិនបើ United អាចឈ្នះពានរង្វាន់ញឹកបន្តិច ម្ចាស់អាវលេខ ៦ អាចនឹងក្លាយជាបេក្ខភាពប្រជែងពាន Ballon d’Or ផងក៏ថាបាន៕

ប្រភព: GOAL