ចាប់​កូន​បិសាច​ដាក់ ២ រូប ទី​បំផុត​ផ្តុំ​បាន​ជម្រើស ១១ រូប​ល្អ​បំផុត​រវាង Barca-United

ការ​ប្រកួត​រវាង Barcelona និង Man Utd នឹង​ឈាន​ចូល​មក​ដល់​នា​វេលា​ម៉ោង ០២:០០ នាទី​រំលង​អាធ្រាត្រ​យប់​នេះ ដោយ​ក្លឹប​ទាំង​ពីរ​នឹង​ត្រូវ​តតាំង​គ្នា​ក្នុង​កីឡដ្ឋាន Camp Nou ដើម្បី​សម្រេច​យក​ក្រុម​មួយ​ឆ្ពោះ​ទៅ​វគ្គ​បន្ត បន្ទាប់​ពី​ជើង​ទី​មួយ​សម្រេច​ចេញ​នៅ​លទ្ធផល ១-០។

យោង​តាម AllFootball បាន​ប្រមូល​ផ្តុំ​តំណែង​កីឡាករ​នីមួយៗ​រវាង​ក្រុម​ទាំង​ពីរ មក​ចម្រាញ់​ចូល​ជា​ក្រុម​តែ​មួយ​ដែល​មាន​ជម្រើស ១១ រូប​ល្អ​បំផុត មាន​ដូច​ខាង​ក្រោម៖ (ប្រើ​ទម្រង់ ៤-៣-៣)

អ្នកចាំទី: Marc-Andre ter Stegen
ខ្សែ​ការពារ​កណ្តាល: Clement Lenglet និង Gerard Pique
ខ្សែ​ការពារ​ឆ្វេង​ស្តាំ: Jordi Alba និង Sergio Roberto
ខ្សែ​បម្រើ: Sergio Busquets, Ivan Rakitic និង Paul Pogba
ខ្សែ​ប្រយុទ្ធ: Lionel Messi, Luis Suarez និង Marcus Rashford

ជម្រើស​កីឡាករ​នេះ​ផ្អែក​ទៅ​តាម​គុណភាព​លេង​របស់​តារា​ឆ្នើម​ម្នាក់ៗ​ដែល​បង្ហាញ​បាន​យ៉ាង​ល្អ​ក្នុង​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ​នេះ ក្នុង​នោះ​សរុប​គឺ​មាន​កីឡាករ​បិសាច​ក្រហម​ពីរ​រូប​ដូច​ជា Paul Pogba និង Marcus Rashford ដែល​លេច​ធ្លោ​បំផុត។

ប្រភព:AllFootball

មតិយោបល់