ចាប់​ឆ្នោត​វគ្គ ៨ ក្រុម​ភ្លាម ក្រុម​ ២ ត្រូវ​គេ​ទាយ​ទុក​មុន​ថា​ដឹង​តែ​គ្មាន​ឱកាស​ឡើង​ទៅ​វគ្គ​បន្ទាប់

មតិ​ចម្រូងចម្រាស​ជា​ច្រើន​លើ​បណ្តាញ​សង្គម​បាន​ផ្ទុះ​ឡើង​បន្ទាប់​ពី UEFA ប្រកាស​លទ្ធផល​ចាប់ឆ្នោត​ផ្លូវការ​វគ្គ ៨ ក្រុម​ចុង​ក្រោយ​មុន​នេះ​បន្តិច។ ក្នុង​នោះ​គូ​មរណៈ​ធំៗ​ ២ ដែល​គួរ​ឲ្យ​ញញើត​បំផុត​រួម​មាន Barcelona ត្រូវ​ជួប Man Utd និង Man City ត្រូវ​ជួប Tottenham។

ក្រុម​ទាំង ៤ នៅ​អង់គ្លេស​នឹង​មាន​មួយ​ត្រូវ​ធ្លាក់​ជា​កំហិត​នៅ​វគ្គ ១/៤ ផ្តាច់ព្រ័ត្រ​នេះ ដោយ​នោះ​គឺ​ស្ថិត​ក្នុង​ជំនួប​រវាង Man City និង Spurs នេះ​ឯង។

យោង​តាម​ការ​លើក​ឡើង​នៅ​លើ​បណ្តាញ​សង្គម​ពី​មាត់​ទៅ​មាត់​មួយ CamboTrends សង្កេត​ឃើញ​ថា​អ្នក​គាំទ្រ​ជា​ច្រើន​ហាក់​ទាយ​ទុក​មុន​រួច​ទៅ​ហើយ​ពី​លទ្ធផល ២ ក្រុម​ដែល​ត្រូវ​ធ្លាក់​ ក្នុង​នោះ​មាន Manchester United និង Tottenham Hotspur។

ផ្អែក​តាម​ទម្រង់​លេង​សព្វថ្ងៃ​របស់​បិសាច​ក្រហម ថ្វី​បើ​ឡើង​កូដ​នៅ Premier League ​ប៉ុន្តែ​នៅ CL ហាក់​មាន​ភាព​រកាំរកូស​តាំង​ពី​ពេល​ប៉ះ PSG មក​ម្ល៉េះ បែប​នេះ​សម្រាប់​បិសាច​ក្រហម​គឺ​មាន​ភាគរយ​ទាប​បំផុត។

ទៅ​មើល City ជាមួយ Spurs ឯ​ណោះ​វិញ នរណា​ក៏​ថា​មេឃ​ខៀវ​ឡើង​ដែរ ព្រោះ​តាម​ទម្រង់​ឡើង​កូដ​កន្លង​ទៅ​មិន​ថា​តែ​នៅ PL ក្តី CL ក្តី សុទ្ធ​សឹង​ធ្វើ​បាន​ល្អ​ទាំង​អស់។ កន្លង​ទៅ​ទើប​តែ​លុត​ក្រុម Schalke 04 ក្នុង​លទ្ធផល ៧-០ នៅ​ជើង​ទី​ពីរ​ទៀត​ផង។

មតិយោបល់