ចាប់​បាន​យប់មិញ Van Dijk ស្រែក​បែប​ខឹង​សម្បា​ខ្លាំង​ដាក់​មិត្ត​រួម​ក្រុម​ម្នាក់​នៅ​ចុងម៉ោង

កុំ​ចេះ​តែ​ហ៊ាន ​នៅ​លើ​ទីលាន​ប្រកួត​បើ​ហ៊ាន​រត់​ខុស​តំបន់​ដែល​ខ្លួន​ឯង​ត្រូវ​ឈរ​ជើង នោះ​នរណា​ក៏​ដោយ​នឹង​រង​ការ​ស្តី​បន្ទោស​ដោយ​មិន​ខ្លាច​រអា​ពី​សំណាក់​ប្រធាន​ក្រុម Virgil van Dijk។ កន្លង​ទៅ​កាល​ប្រកួត​ប៉ះ City បុរស​សញ្ជាតិ​ហូឡង់​រូប​នេះ​ធ្លាប់​បាន​ប្រើប្រាស់​ពាក្យ​សម្តី​មួយ​ចំនួន​ដាក់​លើ​កីឡាករ Dejan Lovren ម្តង​រួច​មក​ហើយ។

ដោយ​ឡែក​ក្នុង​ប្រកួត​នៅ​ដី Brighton យប់មិញ​ ក៏​លោក​បាន​ស្រែក​បែប​ខឹង​សម្បា​ជា​ខ្លាំង​សារ​ជា​ថ្មី​ទៅ​លើ​កីឡាករ​វ័យ​ក្មេង Trent Alexander-Arnold នៅ​សល់​ប៉ុន្មាន​នាទី​បិទ​ការ​ប្រកួត។ ដោយ​គ្រា​នោះ Vank Dijk បាន​ណែនាំ​ឲ្យ​រៀប​ចំ​ទម្រង់​លេង​ឲ្យ​ស្រួលបួល​វិញ ហើយ​ស្រែក​ទៅ​ខ្សែ​ការពារ​ស្តាំ​ក្នុង​កាយវិការ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ។

យ៉ាងណាមិញ​នេះ​នៅ​តែ​បង្ហាញ​ថា​ភាព​ជា​អ្នក​ដឹកនាំ​របស់ Van Dijk បន្ត​ធ្វើ​បាន​ល្អ​ដដែល ព្រោះ​ខ្សែ​ការពារ​មាន​តម្លៃ​ថ្លៃ​បំផុត​ក្នុង​ប្រវត្តិសាស្រ្ត​រូប​នេះ​កន្លង​មក​ក៏​បាន​ជួយ​ឲ្យ​ហង្ស​យក​ឈ្នះ​ការ​ប្រកួត​ជា​ច្រើន​ទាំង​ក្នុង​និង​ក្រៅ​ក្របខ័ណ្ឌ​កំពូល​អង់គ្លេស។

ប្រភព:SportBible