ចាយពេលរាប់ឆ្នាំលើទីលាន Lampard ថាមានតែកីឡាករបីររូបនេះ ដែលគាត់គិតថាជាគូប្រជែងលំបាកបំផុត

វីរបុរសក្រុមតោខៀវ Chelsea លោក Frank Lampard បានឆ្លងកាត់ការប្រកួតធំៗ នឹងពេលដ៏អស្ចារ្យមួយចំនួនក្នុងអំឡុងពេលលេងជាកីឡាកររបស់គាត់ ខណ:ដែលគាត់ក៏បានជួបជាមួយកីឡាករដ៏មិនគួរឱ្យជឿច្រើនបំផុតផងដែរ ។

ជាក់ស្តែងនៅក្នុងអំឡុងបទសម្ភាសន៍មួយមុនការប្រកួតពានរង្វាន់ Super Cup ជាមួយក្រុម Liverpool លោក Lampard បានប្រាប់ទៅកាន់គេហទំព័រផ្លូវការរបស់ UEFA ថា ៖” “ តើខ្ញុំអាចផ្តល់ចម្លើយពីរដល់អ្នកបានទេ ?  ” ។

លោកបន្តទៀតថា ៖ ” កីឡាករទីមួយដែលខ្ញុំគិតថាជាគូប្រជែងលំបាកបំផុតនោះគឺ Messi ព្រោះគាត់ជាកីឡាករដែលមិនគួរឱ្យជឿបំផុត ។ វាដូចជាអ្នកកំពុងតែលេងទល់ជាមួយនឹងនរណាម្នាក់ ដែលមិនមានកម្រិតខ្ពស់ជាងយើងទាំងអស់គ្នាអញ្ចឹង ” ។

” ហើយកីឡាករពីររូបផ្សេងទៀត ដែលខ្ញុំចាំបានថាតែងតែជួបការលំបាកក្នុងការលេងទល់បំផុតនោះគឺ Xavi និង Andres Iniesta នៅឯក្រុម Barcelona ។ ពួកគេគ្រាន់តែលេងបាល់ទាត់នៅជុំវិញអ្នក ហើយអ្នកមិនអាចនៅក្បែរពួកគេទេ ” ៕

ប្រភព: FoxsportsAsia