ចាហា្វយក្រុងនៅអ៊ីតាលីមួយរូប ថាការប្រកួតមួយនៅ Champions League ធ្វើឲ្យរាលដាល កូវីដ១៩ ពេញអឺរ៉ុប

អភិបាលក្រុង Bergamo របស់ប្រទេសអ៊ីតាលីលោក Giorgio Gori បានលើកឡើងថា ការប្រកួត Champions League រវាងក្រុម Atalanta និង Valencia នៅអ៊ីតាលី បានធ្វើឲ្យគាំទ្រដែលបានចូលរួមទស្សនាការប្រកួត ៤០.០០០ នាក់ ឆ្លងជម្ងឺកូវីដ១៩។

Atalanta vs. Valencia

ក្រុមម្ចាស់ផ្ទះ Atalanta បានទទួលក្រុមភ្ញៀវ Valencia សម្រាប់ការប្រកួតនៅកីឡដ្ឋាន San Siro របស់ក្លឹប Inter Milan កាលពីខែមុន ដោយសារតែកីឡដ្ឋាន Bergamo របស់ពួកគេផ្ទុកអ្នកទស្សនាបានតិច។

ទីក្រុង Bergamo

បច្ចុប្បន្នអ៊ីតាលីជាប្រទេសដែលមានអត្រាអ្នកស្លាប់ដោយសារជម្ងឺកូវីដ១៩ ច្រើនបំផុត ហើយ Bergamo គឺស្ថិតនៅក្នុងចំណោមទីក្រុង ដែលមានអ្នកឆ្លងវីរុសនេះជាង ៣.៨០០ករណី។

ហើយអភិបាលក្រុងលោក Gori យល់ឃើញថា ការប្រកួតដែល Atalanta បានយកឈ្នះទៅលើ Valencia 4-1 នៅទីក្រុងមីឡែន មានអ្នកទស្សនាប្រមាណជា ៤៤.០០០នាក់ ជាចំណុចចាប់ផ្ដើមរាលដាលវីរុសដ៏សាហាវមួយនេះនៅអឺរ៉ុប។

Atalanta vs. Valencia

លោកបានថ្លែងប្រាប់កាសែតអេស្ប៉ាញ Marca ថា៖ “ការប្រកួតនេះប្រៀបដូចជាគ្រាប់បែកជីវសាស្ដ្រ។ នៅពេលនោះ យើងមិនដឹងថា មានអ្វីកើតឡើងនៅទេ។ ប្រសិនបើវីរុសកំពុងចាប់ផ្ដើមឆ្លង អ្នកគាំទ្រ៤០.០០០នាក់ ដែលទៅកីឡដ្ឋាន San Siro បានឆ្លង។”

លោកបានបន្ដថា៖ “គ្មាននរណាម្នាក់បានដឹងថា មានវីរុសឆ្លងចូលក្នុងចំណោមពួកយើងនោះទេ។ មានមនុស្សជាច្រើន បានទស្សនាការប្រកួតជាក្រុម ហើយមានការទំនាក់ទំនងគ្នារវាងអ្នកគាំទ្រជាច្រើន នៅរាត្រីនោះ។ វីរុសបានឆ្លងពីមនុស្សម្នាក់ ទៅម្នាក់ទៀត។”

ប្រភព៖ talkSPORT