ចុក​ឈាម​មិន​ស្ទើរ! Mourinho ថា​អត់​ភ្ញាក់ផ្អើល​ទេ​បើ​ក្រុម​ខ្លាំង ២ នេះ​ត្រូវ​ធ្លាក់​នៅ​វគ្គ ៨ ក្រុម

លោក Jose Mourinho ហាក់​ព្យាយាម​មិន​ចង់​ឲ្យ Juventus ឈ្នះ​ការ​ប្រកួត​នា​យប់​នេះ​ឡើយ ដោយ​សេះ​បង្កង់​ក៏​បន្ត​ស្ថិត​ក្នុង​ចំណោម​ក្រុម​ខ្លាំង​ពីរ​ដែល​លោក​គិត​ថា​មិន​ជា​រឿង​ភ្ញាក់ផ្អើល​សម្រាប់​លោក​ទេ ប្រសិន​ណា​​ត្រូវ​ធ្លាក់​ត្រឹម​វគ្គ ៨ ក្រុម​ចុង​ក្រោយ​នេះ។

បង្ហើប​ប្រាប់ Russia Today អតីត​អ្នកចាត់ការ​បិសាច​ក្រហម​រូប​នេះ​បាន​និយាយ​ថា​ប្រសិន​ណា Barcelona និង Juventus ត្រូវ​បរាជ័យ​នៅ​ជើង​ទី ២ នេះ គឺ​លោក​គ្មាន​ការ​ភ្ញាក់ផ្អើល​អ្វី​ទាំង​អស់។ ប្រាប់​សារព័ត៌មាន៖ “Barcelona និង Juventus ហាក់​មាន​គុណ​ប្រយោជន៍​បន្តិចបន្តួច ប៉ុន្តែ​ខ្ញុំ​នឹង​មិន​ភ្ញាក់ផ្អើល​ទេ​ប្រសិន​ក្នុង​ចំណោម​នោះ​មួយ​ឬ​ទាំង​ពីរ​ត្រូវ​ធ្លាក់​ត្រឹម​វគ្គ​នេះ ហើយ​លទ្ធផល​នេះ​គឺ​បង្ហាញ​ឲ្យ​ឃើញ​ថា​គ្រប់​ក្រុម​ទាំង​អស់​សុទ្ធ​សឹង​តែ​មាន​ឱកាស”។

បុរស​សញ្ជាតិ​ព័រទុយហ្គាល់​បន្ថែម៖ “សម្រាប់​ការ​ប្រកួត City-Tottenham ​ខ្ញុំ​ពិត​ជា​មាន​ការ​សង្ស៧យ​ច្រើន ដោយ​ខ្ញុំ​អាច​និយាយ​ថា City តែ Tottenham ក៏​អាច​ធ្វើ​បាន​ដូច​គ្នា ពោល​វា​នឹង​ក្លាយ​ជា​ការ​ប្រកួត​ដ៏​តានតឹង​មួយ”។

បញ្ជាក់​ដែរ​ថា​នា​យប់​នេះ​យើង​នឹង​ឃើញ ២ ក្រុម​ដែល​ត្រូវ​ធ្លាក់​រវាង ៤ ក្រុម​ដែល​ត្រូវ​ជួប​គ្នា​នៅ​វគ្គ​កាត់​ស្តេចក្តី បន្ទាប់​ពី Ajax ស្មើ Juve ១-១ ហើយ Barca ឈ្នះ ១-០ លើ United កាល​ពី​វគ្គ​ដំបូង។

ប្រភព:BeSoccer

មតិយោបល់