ចេញហើយ! ជម្រើស១១នាក់ល្អបំផុត ប្រចាំសប្ដាហ៍របស់ Champions League

ការប្រកួត Champions League វគ្គ៨ក្រុមចុងក្រោយសំរាប់រដូវកាលនេះត្រូវបានបញ្ចប់ ជាមួយនឹងទុក្ខសោក ក្ដីរីករាយ និង ភាពភ្ញាក់ផ្អើល ជាដើម។

Manchester City ត្រូវធ្លាក់ចេញពីការប្រកួតពានអឺរ៉ុប ត្រឹមវគ្គ៨ក្រុម ក្រោមថ្វីជើងក្រុម Tottenham ដែលមកពីអង់គ្លេសដូចគ្នា ក្នុងលទ្ធផលទាំងពីរជើង ៤-៤ ដោយបាល់ចំនេញក្រៅដី ខណៈដែល Ajax បានទំលាក់ក្រុម Juventus នៅទឹកដី Allianz Stadium។

ដោយឡែកក្រុមមកពីលីគកំពូលអេស្ប៉ាញ Barcelona ហាក់មានភាគរយខ្ពស់ក្នុងការឈ្នះពានអឺរ៉ុបលើកទី៦ បន្ទាប់ពីបានយកឈ្នះ Manchester United ដោយងាយស្រួល ហើយត្រូវប៉ះជាមួយនឹងក្រុម Liverpool ដែលបានយកឈ្នះ Porto។

សំរាប់ការប្រកួតដ៏ក្ដៅគគុកនេះ មានកីឡាករជាច្រើនរូប បានបង្ហាញសមត្ថភាព ជាមួយនឹងការរកគ្រាប់បាល់ ការបញ្ជូនអោយមិត្តរួមក្រុមស៊ុត នឹងការរារាំងគូប្រកួតមិនអោយ ស៊ុតបញ្ចូលទីនៅក្នុងក្រុមរបស់ខ្លួន ហើយយើងបានរកឃើញជម្រើសក្រុមល្អបំផុតប្រចាំសប្ដាហ៍ ផ្អែកទៅលើពិន្ទុ UCL Fantasy។

ក្រុមល្អបំផុតប្រចាំសប្ដាហ៍របស់ Champions League មានដូចជា៖ Marc-Andre ter Stegen, Jordi Alba, Virgil van Dijk, Trent Alexander-Arnold, Kevin de Bruyne, Raheem Sterling, Sadio Mane, Heung-Min Son, Mohamed Salah, Sergio Aguero, Lionel Messi៕