ចេញហើយ! បញ្ជីបេក្ខភាពទាំង ៣០រូបចុងក្រោយ សំរាប់ការប្រជែងពាន Ballon d’Or 2019

តារាឆ្នើម Cristiano Ronaldo មានឈ្មោះក្នុងចំណោមបេក្ខភាពទាំង៣០រូប ចុងក្រោយក្នុងការឈ្នះពាន Ballon d’Or 2019។

ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់រូបនេះ​ ត្រូវបានជ្រើសរើសជាបក្ខភាពពាន Ballon d’Or ជាលើកទី១៦ នៅក្នុងអាជីពរបស់ខ្លួន កាលពីយប់ម៉ិញ ហើយវាជាកំណត់ត្រាថ្មីមួយផងដែរ។

កីឡាករវ័យ៣៤ឆ្នាំរូបនេះ បានជួយឲ្យ Juventus ឈ្នះពាន Serie A ហើយក៏ជាកីឡាករដែលរកគ្រាប់បាល់បានច្រើនបំផុត ២៨គ្រាប់សំរាប់ក្លឹបផងដែរ នៅក្នុងរដូវកាលមុន។

ហើយកីឡាករលេខ៧រូបនេះ ក៏បានជួយក្រុមជម្រើសជាតិព័រទុយហ្គាល់លើកពាន UEFA Nations League កាលពីរដូវក្ដៅកន្លងទៅ ដែលក្នុងនោះ រូបគេរកបានហេតទ្រីគជ័យជំនះ ទល់នឹងក្រុមស្វីសនៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។

ដោយឡែកខ្សែការពារ Virgil van Dijk ក៏ជាបេក្ខភាពជួរមុខ ក្នុងការប្រជែងពានកីឡាករល្អបំផុតប្រចាំឆ្នាំនេះផងដែរ បន្ទាប់ពីរូបគេបានជួយ Liverpool លើកពាន Champions League កាលពីរដូវកាលមុន ហើយក៏បានឈ្នះពានកីឡាករប្រចាំឆ្នាំរបស់ UEFA ថែមទៀតផង។

ចំណែកឯខ្សែប្រយុទ្ធឆ្នេីម​ Lionel Messi របស់ក្រុម​ Barcelona ក៏មានឈ្មោះក្នុងចំនោមបេក្ខភាពទាំង​៣០រូប​ ជាមួយនឹងមិត្តរួមក្រុម​ Frenkie de Jong, Antoine Griemann និង​ Marc Andre Ter-Stegen​។

ថ្វីដ្បិតតែខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះ​ ជួយក្លឹបរបស់ខ្លួនឈ្នះតែពាននៅក្នុងលីគក៏ពិតមែន​ ប៉ុន្ដែរូបគេជាកីឡាករដែលរកគ្រាប់បាល់បានច្រេីនបំផុត​ ក្នុងការប្រកួត​ Champions League និងនៅក្នុងលីគកំពូលអឺរ៉ុប​ ហេីយកាលពីថ្មីៗនេះ​ Messi ទេីបទទួលបានពានស្បែកជេីងមាសអឺរ៉ុប​ មុនពេលឈ្នះពានកីឡាករបុរសល្អបំផុតរបស់​ FIFA។

បេក្ខភាពសំរាប់ការប្រជែងពាន Ballon d’Or ទាំង៣០រូបមានដូចជា៖

  • Sadio Mane (Liverpool)
  • Sergio Aguero (Manchester City)
  • Frenkie de Jong (Barcelona)
  • Hugo Lloris (Tottenham Hotspur)
  • Dusan Tadic (Ajax)
  • Kylian Mbappe (Paris Saint-Germain)
  • Trent Alexander-Arnold (Liverpool)
  • Donny van de Beek (Ajax)
  • Pierre-Emerick Aubameyang (Arsenal)
  • Marc-Andre ter Stegen (Barcelona)
  • Cristiano Ronaldo (Juventus)
  • Alisson (Liverpool)
  • Matthijs de Ligt (Juventus)
  • Karim Benzema (Real Madrid)
  • Georginio Wijinaldum (Liverpool)
  • Virgil van Dijk (Liverpool)
  • Bernardo Silva (Manchester City)
  • Son Heung-min (Tottenham Hotspur)
  • Robert Lewandowski (Bayern Munich)
  • Roberto Firmino (Liverpool)
  • Lionel Messi(Barcelona)
  • Kevin de Bruyne (Manchester City)
  • Riyad Mahrez (Manchester City)
  • Antoine Griezmann(Barcelona)
  • Mohamed Salah(Liverpool)
  • Eden Hazard(Real Madrid)
  • Marquinhos(PSG)
  • Raheem Sterling (Manchester City)
  • Joao Felix( Atletico Madrid)
  • Kalidou Koulibaly (Napoli)

បេក្ខភាពសំរាប់ការប្រជែងពាន Ballon d’Or នារីទាំង២០រូបមានដូចជា៖

  • Sam Kerr (Chicago Red Stars)
  • Ellen White (Man City)
  • Nilla Fischer (Linkopings)
  • Amandine Henry (Lyon)
  • Lucy Bronze (Lyon)
  • Sarah Bouhaddi (Lyon)
  • Pernille Harder (Wolfsburg)
  • Dzsenifer Marozsan (Lyon)
  • Vivianne Miedema (Arsenal)
  • Alex Morgan (Orlando Pride)
  • Rose Lavelle (Washington Spirit)
  • Lieke Martens (Barcelona)
  • Megan Rapinoe (Reign FC)
  • Wendie Renard (Lyon)
  • Sari van Veenendaal (Atletico Madrid)
  • Kosovare Asllani (CD Tacon)
  • Sofia Jakobsson (CD Tacon)
  • Tobin Heath (Portland Thorns)
  • Ada Hegberg (Lyon)
  • Marta (Orlando Pride)

បេក្ខភាពទាំង១០រូប សំរាប់ប្រជែងពាន Trophee Yachine(សំរាប់អ្នកចាំទីល្អបំផុត)មានដូចជា៖

  • Alisson (Liverpool)
  • Manuel Neuer (Bayern Munich)
  • Ederson (Manchester City)
  • Andre Onana (Ajax)
  • Wojciech Szczesny (Juventus)
  • Jan Oblak (Atletico Madrid)
  • Kepa Arrizabalaga (Chelsea)
  • Samir Handanovic (Inter Milan)
  • Hugo Lloris (Tottenham)
  • Marc-Andre ter Stegen (Barcelona)

បេក្ខភាពទាំង១០រូប សំរាប់ពាន Kopa Trophee(កីឡាករក្រោម២១ឆ្នាំល្អបំផុត) មានដូចជា៖

  • Joao Felix (Atletico Madrid)
  • Jadon Sancho (Dortmund)
  • Moise Kean (Everton)
  • Samuel Chukwueze (Villarreal)
  • Kang-in Lee (Valencia)
  • Matthijs de Ligt (Juventus)
  • Vinicius Junior (Real Madrid)
  • Kai Havertz (Bayern Leverkusen)
  • Matteo Guendouzi (Arsenal)
  • Andriy Lunin (Real Valladolid)