ចេញហើយ! លទ្ធផលនៃការចាប់ឆ្នោត UEFA Champions League វគ្គ ១/៤​ ផ្ដាច់ព្រ័ត្រ

បន្ទាប់ពីការប្រកួតជម្រុះវគ្គ១៦ក្រុមចុងក្រោយ ជាមួយនឹងរឿងភ្ញាក់ផ្អើលជាច្រើន ពេលនេះក៏បានរកឃើញ៨ក្រុម ដែលនឹងត្រូវតតាំងជាមួយគ្នានៅវគ្គ ១/៤ផ្ដាច់ព្រ័ត្រ ដែលបានរៀបចំឡើងនៅ ថ្ងៃសុក្រ ទី១៥ ខែមីនា វេលាម៉ោង៦ល្ងាចនៅទីក្រុង នីយ៉ុង ប្រទេសស្វីស ដែលជាការិយាល័យកណ្ដាលរបស់ UEFA យើងរកឃើញក្រុមជើងខ្លាំង ទាំង៤គូ ដែលត្រូវប្រកួតតទល់គ្នានៅ ខែមេសាខាងមុខនេះ។

Real Madrid ជាក្រុមការពារជើងឯក ដែលមិនមានឱកាសឡើងទៅវគ្គ៨ក្រុមចុងក្រោយជាលើកដំបូង ចាប់តាំងពី Chelsea ដែលជួបកំណត់ត្រាដ៏អាក្រក់នេះ នៅក្នុងរដូវកាល ២០១២/១៣។

លទ្ធផលនៃការចាបឆ្នោត UCL វគ្គ៨ក្រុមចុងក្រោយមានដូចជា៖

Ajax Vs. Juventus

Liverpool Vs. Porto

Tottenham Vs. Manchester City

Manchester United vs. FC Barcelona

គួរបញ្ជាក់ថា ការប្រកួតជើងទី១ នៅក្នុងវគ្គ៨ក្រុមចុងក្រោយ នឹងធ្វើឡើងនៅថ្ងៃទី ៩ និង ថ្ងៃទី១០ ខែមេសា ហើយជើងទី២ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៦ និង ១៧ ខែមេសា៕

មតិយោបល់