ចេញ​លទ្ធផល​ព្យាករណ៍ Liverpool លើក​ពាន PL ខណៈ Ars/Spurs/ManU ខ្ទាត​ពី Top 4

នៅ​ក្របខ័ណ្ឌ Premier League ​បាន​ឈាន​ដល់​ការ​ប្រកួត​ជុំ​ទី ១១ ហើយ ​ស្រប​ពេល​ដែល​ហង្ស​ក្រហម Liverpool ​កំពុង​នាំ​មុខ​ ៣១ ពិន្ទុ​នៅ​កំពូល​តារាង។

Man Utd

Liverpool

បើ​តាម​សារព័ត៌មាន TalkSPORT ​បាន​ធ្វើ​ការ​ព្យាករណ៍​ជុំវិញ​លទ្ធផល​បញ្ចប់​រដូវ​កាល​ ២០១៩/២០។ ក្នុង​នោះ​ប្រភព​បាន​ព្យាករណ៍​ថា​ Liverpool នឹង​ឈរ​លេខ ១ ស្រប​ពេល Manchester City ឈរ​ជើង​ឯក​រង​ចំណាត់ថ្នាក់​ទី ២ រី​ឯ Chelsea លេខ ៣ និង Leicester City ​បញ្ចប់​ចំណាត់ថ្នាក់ Top 4។

Tottenham

រី​ឯ Arsenal ឈរ​លេខ ៥, Tottenham Hotspur លេខ ៦ និង Man Utd លេខ ៧ ពោល​គឺ​ក្រុម​ទាំង​បី​ត្រឹម​មាន​ឱកាស​លេង​នៅ Europa League តែ​ប៉ុណ្ណោះ ពោល​គឺ Spurs ដែល​ជា​ក្រុម​នឹង​របូត​កៅអី UCL ២០២០/២១ ប្រសិន​ការ​ព្យាករណ៍​ក្លាយ​ជា​ការ​ពិត។

ប្រសិន​ក្លាយ​ជា​ការ​ពិត​នោះ​ហង្ស​ក្រហម​នឹង​បំបែក​កំណត់ត្រា​ឈ្នះ​ពាន EPL សារ​ជា​ថ្មី ក្រោយ​ខកខាន​អស់​រយៈ​ពេល​ជាង ៣០ ឆ្នាំ៕

ប្រភព៖ AF

អានអត្ថបទបន្ទាប់៖ មក​លេង​បាន ១ ឆ្នាំ ​កីឡាករ Arsenal មួយ​រូប ចង់​សុំ​គ្រូ​ចែក​ផ្លូវ​ហើយ

យោង​តាម​របាយការណ៍​ពី Tuttomercatoweb ​បាន​ចុះ​ផ្សាយ​ថា​កីឡាករ Lucas Torreira ​សម្រេច​សុំ​ពេលវេលា​ជជែក​ជាមួយ​អ្នកចាត់ការ​លោក Unai Emery ដើម្បី​ពិភាក្សា​ដល់​អនាគត​របស់​ខ្លួន​ហើយ។

Torreira និង Emery

Unai Emery

កីឡាករ​អ៊ុយរុយហ្គាយ​ហាក់​មិន​រីករាយ​នឹង​បន្ត​នៅ​ទឹកដី Emirate Stadium ទាល់​តែ​សោះ ពោល​គឺ​ចង់​ចាកចេញ​នា​ទីផ្សារ​ដោះដូរ​រដូវ​រងា នា​ខែ​មករា ឆ្នាំ ២០២០ ខាង​មុខ។ គោលដៅ​បន្ទាប់​របស់ Lucas គឺ​ចង់​វិល​ត្រលប់​ទៅ​ទឹកដី​អ៊ីតាលី​វិញ ប៉ុន្តែ​មិន​ច្បាស់​ថា​ក្លឹប​មួយ​ណា​នោះ​ឡើយ។

Lucas Torreira

គួរ​រំឭក​ថា​នា​រដូវ​កាល ២០១៩/២០ ខ្សែ​បម្រើ​រូប​នេះ​បង្ហាញ​ខ្លួន​បាន ៨ លើក​នៅ Premier League ​រក​បាន ១ គ្រាប់៕

ប្រភព៖ Goal