ចែក​ឲ្យ​ដាច់! រវាង R.Madrid និង Barca មួយ​ណា​ជាប់​ឈ្មោះ​ក្នុង​ក្រុម​ល្អ​បំផុត​ពី UEFA ច្រើន​ជាង?

ប្រវត្តិសាស្រ្ត​នៃ​ក្លឹប​យក្ស​អេស្ប៉ាញ​ទាំង​ពីរ​រវាង Real Madrid និង Barcelona គឺ​មាន​ភាព​ល្បីល្បាញ​និង​រង្គោះរង្គើ​ខ្លាំង​បំផុត​ក្នុង​វិស័យ​បាល់ទាត់។ ជានិច្ចកាល​រៀងរាល់​ឆ្នាំ​មិន​ដែល​ខកខាន​កីឡាករ​នៃ​ក្លឹប​ទាំង​ពីរ​ជាប់​ឈ្មោះ​ជា​កីឡាករ​ល្អ​បំផុត​ប្រចាំ​ឆ្នាំ​ក្នុង​ជម្រើស ១១ នាក់​ពី UEFA ឡើយ។

កាល​ពី​យប់មិញ UEFA បាន​ប្រកាស​ដោយ​ឆ្នាំ ២០១៨ កន្លង​ទៅ​ក្នុង​នោះ​មាន​កីឡាករ​របស់ Madrid ចំនួន ៤ រូប​ខណៈ Barcelona មាន ២ រូប។ យ៉ាងណាមិញ​រាប់​ជា​ចំនួន​សរុប​ក្នុង​នោះ Real Madrid ទទួល​បាន​ច្រើន​ជាង​ដោយ​ទាំង​អស់ ៤៨ លើក ខណៈ Barcelona មាន​ត្រឹម ៤៧ លើក គឺ​ខុស​គ្នា​តែ​មួយ​លើក​ប៉ុណ្ណោះ។

បញ្ជាក់​ថា​បើ​និយាយ​បុគ្គល Ronaldo ជាប់​បាន​ច្រើន​ជាង​គេ​ដល់​ទៅ ១៣ លើក​ខណៈ Lionel Messi បាន​លេខ​ពីរ​មាន​ ១០ លើក​ធៀប​នឹង Sergio Ramos មាន​ ៨ លើក​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​បី។

ប្រភព:BR