ចំណូលថ្មីរបស់ Liverpool រងពិន័យ ក្រោយបង្ហោះវីដេអូបើពាក្យមិនសមរម្យដាក់ Harry Kane កំឡុងប្រកួត UCL វគ្គផ្ដាច់ព្រ័ត្រ

ខ្សែប្រយុទ្ធ Harvey Elliott របស់ Liverpool បានរងពិន័យ មិនឲ្យចូលរួមសកម្មភាពជាមួយក្លឹប រយៈពេល១៤ថ្ងៃ បន្ទាប់ពីរូបគេបានប្រើពាក្យមិនសមរម្យទៅលើ ខ្សែប្រយុទ្ធ Harry Kane នៅក្នុងវីដេអូមួយ។

Elliott ដែលជាកីឡាករវ័យក្មេងជាងគេទី២របស់ក្រុមហង្សក្រហម ដែលបានបង្ហាញខ្លួននៅក្នុងការប្រកួតសំរាប់ក្លឹបកាលពីខែមុន បានធ្វើការសូមទោសទៅលើកំហុសដែលបានប្រព្រឹត្ត ប៉ុន្ដែ នៅតែត្រូវបានពិន័យមិនឲ្យចូលរួមក្រុម និង ត្រូវពិន័យជាទឹកប្រាក់ ៣៥០ផោន ហើយត្រូវចូលរួមក្នុងកម្មវិធីអប់រំ។

គួររំឮកថា Elliott បានប្រើពាក្យ «F***ing Mong» ទៅលើ Kane នៅក្នុងវីដេអូ ដែលរូបគេបានថត កំឡុងការប្រកួត Champions League វគ្គផ្ដាច់ព្រ័ត្រ រវាង Livcerpool និង Tottenham។

ទោះយ៉ាងណាក្ដី ក្រោយមករូបគេបានធ្វើការសុំទោស នៅលើគណនីបណ្ដាញសង្គមរបស់ខ្លួន ចំពោះកំហុសដែលបានប្រព្រឹត្ត៕

ប្រភព៖ Sky Sports