“ចំណូល​ថ្មី​រូប​នេះ មាន​កម្រិត​លេង​ស្មើ​ប្រព័ន្ធ​ជួរ​មុខ​ទាំង​បី​របស់ Liverpool” – Ljinders

ជំនួយការ​គ្រូ​បង្វឹក​របស់​លោក Jurgen Klopp គឺ​លោក Pep Lijnders បាន​បង្ហាញ​ការ​យល់​ឃើញ សមត្ថភាព​លេង​របស់ Diogo Jota ដែល​ទើប​តែ​សម្រេច​ការ​ផ្ទេរ​មក​ Liverpool គឺ​មាន​កម្រិត​ស្មើ​នឹង​ប្រព័ន្ធ​ជួរ​មុខ​ទាំង​បី​នា​ពេល​បច្ចុប្បន្ន។

Lijinders/Klopp
Diogo Jota

ខ្សែ​ប្រយុទ្ធ​របស់ Wolves ​បាន​ព្រមព្រៀង​ការ​ផ្ទេរ​មក​ចូលរួម​នៅ Liverpool ជាមួយ​តម្លៃ​ផ្ទេរ ៤៤,៧ លាន​អឺរ៉ូ ដែល​ថ្លៃ​បំផុត​សម្រាប់​ហង្ស​នៅ​រដូវ​កាល ២០២០/២១។

ប្រាប់​សារព័ត៌មាន Sky Sports លោក Lijinders និយាយ៖ “Diogo ​កម្រិត​នៃ​បច្ចេកទេស​លេង​របស់​គេ​គឺ​ស្មើ​គ្នា​នឹង​ប្រព័ន្ធ​ជួរ​មុខ​ទាំង​បី​របស់​យើង ដោយ​អនាគត​របស់​គេ​គឺ​ស្ថិត​ត្រង់​ថ្វី​ជើង​នោះ​ឯង ហើយ​គេ​ប្រាកដ​ជា​ដើរ​លើ​គន្លង​ដ៏​ល្អ​មួយ​ជាមួយ​ក្លឹប​របស់​យើង ព្រោះ​គេ​ប្រៀប​បាន​ដូច​ជា​បិសាច​មួយ​អ៊ីចឹង”។

Firmino/Salah/Mane

គួរ​បញ្ជាក់​ថា រដូវ​កាល​ចាស់ ២០១៩/២០ កីឡាករ​ព័រទុយហ្គាល់​រក​បាន ១៦ គ្រាប់​និង Assist ៦ លើក​នៅ​ការ​បង្ហាញ​ខ្លួន ៤៨ ប្រកួត​សរុប​ឲ្យ​ក្លឹប​ Wolves មុន​ផ្ទេរ​មក​ Liverpool៕ ប្រភព៖ GiveMeSport

អានអត្ថបទបន្ទាប់៖ Thiago ថា​ដោយសារ Torres ប្រាប់​រឿង​នេះ ទើប​មិន​យក​ដៃ​ទៅ​ប៉ះ​និមិត្តសញ្ញា “This Is Anfield”

ទាំង​ក្នុង​រូបភាព​និង​សកម្មភាព​វីដេអូ​នៃ​ការ​បង្ហាញ​ខ្លួន​នានា​របស់ Thiago Alcantara ជាមួយ​ក្លឹប​ហង្ស​ក្រហម Liverpool កីឡាករ​លេង​នៅ​តំបន់​បម្រើ បាន​បង្ហាញ​ទង្វើ​ចម្លែក​ដោយ​មិន​បាន​យក​ដៃ​ទៅ​ប៉ះ​ផ្ទាល់​លើ​និមិត្តសញ្ញា “This Is Anfield” នោះ​ឡើយ។

Thiago Alcantara

ផ្សា​ភ្ជាប់​នឹង​រឿងរ៉ាវ​នេះ កីឡាករ​អេស្ប៉ាញ​បាន​និយាយ​ប្រាប់​សារព័ត៌មាន ថា​ដោយសារ​គេ​ទទួល​បាន​សារ​ណែនាំ​ពី​កីឡាករ​ជើង​ចាស់​គឺ Fernando Torres ពី​ហេតុផល​គួរ​ឲ្យ​គោរព​មួយ។​​

Thiago Alcantara
Fernando Torres

កីឡាករ​មាន​តម្លៃ​ផ្ទេរ ២៥ លាន​ផោន​និយាយ​ថា៖ “ខ្ញុំ​ធ្លាប់​បាន​លឺ Torres គាត់​និយាយ ដោយ​ថា​កន្លែង​នេះ​ក៏​នៅ​តែ​ជា​កន្លែង​ដែល​យើង​ឆ្លង​កាត់​រយៈ​ពេល ៤ ឆ្នាំ​បន្ត​ទៀត [កុងត្រា​របស់​គេ ៤ ឆ្នាំ] ហើយ​ការ​យក​ដៃ​ទៅ​ប៉ះ​និមិត្តសញ្ញា​នេះ គឺ​លុះត្រា​ណា​តែ​យើង​បាន​ឈ្នះ​ពាន​រង្វាន់​ជា​ច្រើន​ជាមួយ​ក្លឹប​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​សិន”។

លោក​សង្កត់​ធ្ងន់៖ “អ៊ីចឹង​ហើយ​ទើប​ថ្ងៃ​នេះ​ខ្ញុំ​មិន​ទាន់​ប៉ះ​វា​ទេ ពោល​គឺ​គោរព​ដល់​របៀបរបប​បែប​ហ្នឹង”៕ ប្រភព៖ AF