ច្បាស់ការ! ក្លឹប​នៅ​បារាំង​ដាក់​ចិត្ត​ចង់​នាំ​យក ‘Messi វៀតណាម’ ចេញ​ពី V.League

យោង​តាម​ដំណឹង​ពី Sport5 ​បាន​ឲ្យ​ដឹង​ថា​ក្លឹប​ Clermont Foot 63 ដែល​ឈរ​ចំណាត់ថ្នាក់​ទី ១០ នៅ​លីគ​កំពូល​លំដាប់​ទី​ពីរ​របស់​បារាំង ពិត​ជា​ចាប់​អារម្មណ៍​ចង់​នាំ​យក Nguyen Cong Phuong ចេញ​ពី​ទឹកដី​វៀតណាម​ពិត​មែន។ នេះ​បើ​តាម​ការ​ទម្លាយ​សារ Email ​លើ​គេហទំព័រ Sport5។

នៅ​ក្នុង​សារ​ទំនាក់ទំនង​នោះ ទម្លាយ​ចេញ​ពី​បុគ្គល​មាន​ឈ្មោះ Jerome Champagne ​ដែល​អះអាង​ថា​ខ្លួន​មាន​តួ​នាទី​ជា​ទី​ប្រឹក្សា​នៃ​ប្រធាន​ក្លឹប​ Clermont គឺ​លោក Ahmet Schaefer ​ដែល​សង្កត់​ធ្ងន់​ថា​មាន​បំណង​ចង់​នាំ​យក ‘Messi វៀតណាម’ មក​ចូលរួម​នៅ​ទឹកដី​បារាំង។

ក្នុង​សារ​នោះ​បាន​សរសេរ​ថា៖ “យើង​អាច​បញ្ជាក់​ថា​ព័ត៌មាន​ទាំង​នោះ​ជា​ការ​ពិត​ដោយ Clermont Foot 63 ពិត​ជា​ចាប់​អារម្មណ៍​លើ​ការ​នាំ​យក Nguyen Cong Phuong ​មក​ចូលរួម​នៅ Clermont ​ពិត​មែន ដែល​អាច​ធ្វើ​បាន​នៅ​អំឡុង​ចុង​ខែ​មិថុនា-កក្កដា​នេះ”។

ប្រភព: ​FoxSportAsia