ច្បាស់ការ! Buffon បញ្ជាក់ប្រាប់ពីកន្លែងណា ដែលគាត់នឹងទៅ នៅរដូវកាលក្រោយនេះ ក្រោយចាកចេញពីក្រុម PSG

អ្នកចាំទីដ៏ល្បីល្បាញកីឡាករ Gianluigi Buffon អាចនឹងត្រូវសម្រាករយៈពេលមួយឆ្នាំពីកីឡាបាល់ទាត់ ក្រោយពីលោកបានច្រានចោលការផ្តល់ជូនរបស់ក្រុម PSG សម្រាប់ការស្នាក់នៅរដូវកាលទី 2 ជាមួយក្រុមម្ចាស់ជើងឯកបារាំងមួយនេះ ។

ជាក់ស្តែងកីឡាករវ័យ 41 ឆ្នាំរូបនេះបានបង្ហាញខ្លួន 17 លើកសម្រាប់ក្លឹបនៅ Ligue 1 មួយនេះកាលពីរដូវកាលមុន ហើយពួកគេបានសម្រេចចិត្តផ្តល់កិច្ចសន្យារយៈពេល 12 ខែបន្ថែមទៀតឲ្យកីឡាករសញ្ជាតិអុីតាលីរូបនេះ ។

តែទោះបីជាយ៉ាងណាក៏ដោយ Buffon បានបដិសេធ ដោយផ្អែកលើហេតុផលថាគាត់មិនចង់ធ្វើជាអ្នកចាំទីបម្រុង ខណ:ដែលកីឡាករ Alphonse Areola តែងត្រូវជ្រើសរើសឲ្យលេងក្នុងជម្រើសដំបូង ។

គួរបញ្ជាក់ផងដែរថថា Buffon ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការវិលត្រលប់ទៅកាន់ក្លឹប Parma ឬទៅកាន់ក្លឹបនៅលីគកំពូលព័រទុយហ្គាល់ ប៉ុន្តែគាត់បានបង្ហាញថាគាត់ប្រហែលជាអាចឈប់សំរាកមួយឆ្នាំ ដើម្បីមានពេលវេលាគិតរឿងផ្លាស់ប្តូរនៅពេលក្រោយទៀត ។

លើសពីនេះដោយថ្លែងទៅកាន់ទស្សនាវដ្តីអ៊ីតាលី Corriere dello Sport កីឡាករចាស់វស្សាររូបនេះបាននិយាយថា ៖ ” មានសំណើល្អៗ មួយចំនួនបានផ្តល់ជូនមកខ្ញុំ ប៉ុន្តែប្រសិនបើខ្ញុំមិនមានការលើកទឹកចិត្តត្រឹមត្រូវ ខ្ញុំអាចសំរេចចិត្តចំណាយពេលមួយឆ្នាំសម្រាប់ខ្លួនខ្ញុំ ។ មួយឆ្នាំគឺដើម្បីសិក្សាពីរឿងនេះបន្ថែមទៀត ” ៕

ប្រភព: Mirror