ច្បាស់ហើយ! Juventus បញ្ជាក់ពីរយ:ពេល ដែល Khedira នឹងត្រូវអវត្តមាន ក្រោយមានបញ្ហាចង្វាក់បេះដូង

កីឡាករ Sami Khedira នឹងត្រូវអវត្តមានអស់រយៈពេលមួយខែ បន្ទាប់ពីទទួលបានការព្យាបាលលើបញ្ហាបេះដូង នឹងត្រូវបានក្រុម Juventus បញ្ជាក់ជាផ្លូវការ ។

គួររំលឹកថាខ្សែបម្រើរូបនេះបានដកខ្លួនចេញពីបញ្ជីឈ្មោះក្រុម ដើម្បីត្រូវប្រកួតទល់ក្រុម Atletico Madrid នៅក្នុងក្របខ័ណ្ឌ Champions League ក្រោយពីការរកឃើញថាចង្វាក់បេះដូងរបស់គេលោតខុសមិនប្រក្រតី ។

យ៉ាងណាមិញ Khedira មិនត្រូវបានរំពឹងថានឹងវិលត្រឡប់មកលេងវិញនោះទេ រហូតដល់ចុងខែមីនា បន្ទាប់ពីក្រុម Juve បានបញ្ជាក់ថាគាត់ទទួលបានការព្យាបាលដោយជោគជ័យហើយនោះ ។

គួរបញ្ជាក់ផងដែរថា Khedira ដែលបានផ្ទេរមកកាន់ទឹកអុីតាលីពីក្រុម Real Madrid ក្នុងឆ្នាំ 2015 បានបង្ហាញខ្លួនចំនួន 15 ដងនៅក្នុងការប្រកួតទាំងអស់សម្រាប់ក្រុម Juventus នៅរដូវកាលនេះ ៕

ប្រភព: Goal 

 

មតិយោបល់