ឆែក​មើល​ហាងឆេង​ថ្លៃ​ខ្លួន​កីឡាករ​វៀតណាម ៥ រូប មាន​ខ្លះថ្លៃដល់ជាង ៣ សែន​ដុល្លារ

វៀតណាម​ត្រូវ​បាន​ស្គាល់​ជា​ប្រទេស​មួយ​ដែល​ទទួល​បាន​ភាព​ល្បីល្បាញ​ខ្លាំង​នៅ​ផ្នែក​វិស័យ​កីឡា​បាល់ទាត់ ដោយ​ពួក​គេ​ក៏​ឈរ​នៅ​ចំណាត់ថ្នាក់​ដ៏​ល្អ​មួយ​បើ​ធៀប​នឹង​បណ្តា​ប្រទេស​ដទៃ​ទៀត​ក្នុង​តំបន់​អាស៊ាន។

យ៉ាងណាមិញ​ក្រឡេក​ទៅ​មើល​តម្លៃ​ខ្លួន​របស់​កីឡាករ​ក៏​រក​ឃើញ​មាន​ខ្លះ​ខ្ពស់​ដល់​ទៅ​ជាង ៣ សែន​ដុល្លារ ហើយ​យ៉ាង​ទាប​បំផុត​ជាង ២ មុឺន​ដុល្លារ​ឡើង​ទៅ​សម្រាប់​ថ្លៃ​ខ្លួន​កីឡាករ​ម្នាក់។ នេះ​បើ​យោង​តាម​ទិន្នន័យ​ចេញ​ពី​គេហទំព័រ Transfermarkt បាន​ចុះ​ផ្សាយ។

CamboTrends ក៏​សម្រង់​ចេញ​នូវ​តម្លៃ​ខ្លួន​កីឡាករ​ថ្លៃ​បំផុត​ទាំង ៥ រូប​របស់​ក្រុម​នាគ​មាស​វៀតណាម ក្នុង​នោះ​មាន ៣ កំពុង​បម្រើ​អាជីព​ឲ្យ​ក្លឹប​ក្រៅ​ស្រុក និង ២ រូប​កំពុង​លេង​ក្នុង​ស្រុក៖

  1. អ្នកចាំទី Van Lam Dang វ័យ ២៥ ឆ្នាំ – Muangthong United ថ្លៃ ៣៥៥ ០០០ ដុល្លារ
  2. ខ្សែ​បម្រើ Xuan Truong Luong វ័យ ២៣ ឆ្នាំ – Buriram United ​ថ្លៃ ២៣៧ ០០០ ដុល្លារ
  3. ខ្សែ​ប្រយុទ្ធ Cong Phuong Nguyen ​វ័យ ២៤ ឆ្នាំ – Incheon United ​ថ្លៃ ១៧៧ ០០០ ដុល្លារ
  4. ខ្សែ​បម្រើ​ប្រយុទ្ធ Quang Hai Nguyen ​វ័យ ២១ ឆ្នាំ – Hanoi FC ​ថ្លៃ ១៧៧ ០០០ ដុល្លារ
  5. ខ្សែ​ការពារ​ឆ្វេង Van Hau Doan វ័យ ១៩ ឆ្នាំ – Hanoi FC ​ថ្លៃ ១៧៧ ០០០ ដុល្លារ