ជម្រើសខ្សែបម្រើ៥រូប ដែល United អាចនឹងចុះហត្ថលេខា ប្រសិនបើ Pogba ចាកចេញ

អនាគតរបស់ខ្សែបម្រើ Paul Pogba ជាមួយក្លឹបបិសាចក្រហម កាន់តែមានភាពស្រពេចស្រពិល ក្រោយមានពាក្យចចាមអារ៉ាមថា រូបគេអាចនឹងចាកចេញពីក្លឹប។

ខ្សែប្រយុទ្ធបារាំង មិនបានបដិសេធពីការចង់ចាកចេញពីក្លឹបនោះទេ ដោយរូបគេបាននិយាយថា “នរណាទៅដឹងថាមានអ្វីកើតឡើងនៅប៉ុន្មានខែខាងមុខទៀតនោះ” ដោយរូបគេមិនប្រាកដក្នុងចិត្តថានឹងនៅបន្ដ ឬ ចាកចេញពីទឹកដី Old Trafford បន្ទាប់ពីក្លឹប Barcelona ចាប់អារម្មណ៍ចង់បានរូបគេខ្លាំង។

ទំនាក់ទំនងរវាង Pogba និង គ្រូបង្វឹកលោក Jose Mourinho ហាក់មានភាពរកាំរកូស ដែលជាឱកាសល្អ សំរាប់ក្លឹបកាតាឡាន់ ក្នុងការដណ្ដើមរូបគេមកចូលរួមនៅទឹកដី Camp Nou។

United បានចំណាយទឹកប្រាក់ ៨៩លានផោន ដើម្បីនាំយក Pogba ពីក្លឹបអ៊ីតាលី Juventus កាលពីឆ្នាំ ២០១៦ ប៉ុន្ដែបើទោះបីជាក្លឹបលក់រូបគេវិញ ក្នុងតំលៃដ៏ច្រើនសំបើមក្ដី ក៏ពិបាកនឹងរកកីឡាករឆ្នើមមកជំនួស ខ្សែបម្រើរូបនេះខ្លាំងណាស់។

ប៉ុន្ដែបើ Pogba សំរេចចិត្តចែកផ្លូវគ្នាពី United ពិតមែននោះ ក្លឹបអាចនឹងនាំយកខ្សែបម្រើគោលដៅ ៥រូបមកជំនួសតំណែងរូបគេ។ កីឡាករទាំងនោះមានដូចជា៖

Sergej Milinkovic-Savic / Lazio (បង្ហាញខ្លួន ១២៥ ប្រកួត / ២៤គ្រាប់)

Ivan Rakitic / Barcelona (បង្ហាញខ្លួន ២១៨ ប្រកួត / ៣០គ្រាប់)

Abdoulaye Doucoure / Watford (បង្ហាញខ្លួន ៦៧ ប្រកួត / ៨គ្រាប់)

Thiago Alcantara / Bayern Munich (បង្ហាញខ្លួន ១៥៧ប្រកួត / ២៦គ្រាប់)

Tanguy Ndombele / Lyon (បង្ហាញខ្លួន ៥១ប្រកួត / ១គ្រាប់)

ប្រភព៖ talkSPORT

មតិយោបល់