ជាការពិតទេ Juventus អាចនឹងយក Dybala ជាថ្នូរដោះដូរជាមួយកីឡាកររូបនេះ?!

ខ្សែប្រយុទ្ធ Paulo Dybala ត្រូវបានគេចាត់ទុកថា ជាកីឡាករឆ្នើមមួយរូបនៅក្នុងវិស័យបាល់ទាត់តំបន់អឺរ៉ុប តែកាលពីពេលថ្មីៗនេះ មានលេចលឺពាក្យចចាមអារ៉ាមថា ក្រុមអាណាព្យាបាល Juventus កំពុងគិតគូរចង់ដោះដូរ Dybala ជាមួយកីឡាករមួយរូប ខណៈកីឡាកររូបនោះគឺ Mauro Icardi នៃក្រុម Paris Saint-Germain។

Paulo Dybala 

បើយោងទៅតាម  CalcioMercato បានចុះផ្សាយថា Juve អាចនឹងកើតមានឡើងនារដូវក្ដៅឆ្នាំក្រោយ ប្រសិនបើពួកគេមិនអាចចុះកុងត្រាថ្មីជាមួយ Dybala បាន ហើយក្រុមនៅអ៊ីតាលីក៏ហាក់ពេញចិត្តជាមួយទម្រង់លេង ហើយក៏ជាអ្នកគាំទ្ររបស់ Icardi ផងដែរ។

Mauro Icardi
Paulo Dybala

គួររំឭកដែរថា Dybala គឺជាកីឡាករស៊ីថ្លៃពលកម្មខ្ពស់បំផុតមួយរូបនៅក្រុមសេះបង្កង់ ហើយពួកគេហាក់មានភាពលំបាកក្នុងការបញ្ចុះបញ្ចូលកីឡាករវ័យ ២៧ ឆ្នាំក្នុងការបន្តកុងត្រាថ្មី ពោលគឺកុងត្រាបច្ចុប្បន្នរវាងភាគីទាំងសងខាងគឺនឹងត្រូវផុតកំណត់នាចុងខែមិថុនា ២០២២ ហើយប្រសិនបើឆ្នាំក្រោយការបន្តកុងត្រាថ្មីមិនអាចធ្វើទៅបាន Juventus មានតែយករូបគេទៅដោះដូរជាមួយ Icardi ជាមិនខាន៕

ប្រភព: GOAL 

អានអត្ថបទបន្ទាប់៖ Ancelotti ចង់បានកីឡាករ Barcelona ម្នាក់មកជួយពង្រឹងក្រុមនៅ ខែមករាខាងមុខនេះ

អ្នកចាត់ការក្លិប Everton លោក Carlo Ancelotti បានផ្សារភ្ជាប់ជាមួយនឹងការផ្ទេរ ខ្សែការពារកណ្ដាល Samuel Umtiti របស់ Barcelona នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន SPORT។

បច្ចុប្បន្ន Umtiti មិនទាន់ជាសះស្បើយពីរបួសនៅឡើយទេ ប៉ុន្ដែខ្សែការពាររូបនេះ ទទួលបានការចាប់អារម្មណ៍ពីសំណាក់ក្លិប Everton ក្នុងការដោះដូរនៅខែមករាខាងមុខនេះ ដើម្បីអាចធានាកៅអីការប្រកួតនៅអឺរ៉ុបរដូវកាលក្រោយ។

មិនទាន់មានការអះអាងសម្រាប់ការចរចានេះនៅឡើយទេ ប៉ុន្ដែលោក Ancelotti ត្រូវបានផ្ដល់ដំណឹងថា បានសម្លឹងឃើញ Umtiti ជាជម្រើសទី១ នៅក្នុងបញ្ជីកីឡាករទិញចូលនាពេលខាងមុខ។

ចំពោះក្លិប Everton វាអាចជាការជួយពង្រឹងតំបន់ការពារឱ្យបានកាន់តែល្អ ខណៈខ្សែការពារបារាំងរូបនេះ អាចនឹងទទួលបានឱកាសចូលលេងនៅក្នុងជម្រើសដំបូងនៅទីនោះ។

សម្រាប់​ Barcelona វាអាចនឹងពិបាកសម្រាប់ការចរចា ដោយសារខ្សែការពារកណ្ដាលមានបញ្ហារបួសជាហូរហែរ ប៉ុន្ដែវាក៏អាចត្រូវនឹងតម្រូវការចាំបាច់របស់ពួកគេផងដែរ ក្នុងការទទួលបានថ្លៃផ្ទេរ នឹងកាត់ថ្លៃចំណាយប្រាក់ខែលើកីឡាករឆ្នើមរូបនេះ៕

ប្រភព៖ Football Espana