ជូនពរ​ឲ្យ​ឆាប់​ជា Ronaldo មាន​បញ្ហា​នេះ​សោះ ទើប​អត់​បាន​ចូល​លេង Coppa វគ្គ ១៦ ក្រុម​យប់មិញ

Juvetnus បាន​យក​ឈ្នះ​ទៅ​លើ Udinese នៅ​លទ្ធផល ៤-០ ទាំង​អវត្តមាន Cristiano Ronaldo នៅ​ព្រឹត្តិការណ៍ Coppa Italia វគ្គ ១៦ ក្រុម​កាល​ពី​យប់​មិញ។

Cristiano Ronaldo

Juventus

៤ គ្រាប់​ដែល​សម្រេច​បាន​កើត​ចេញ​ពី​ថ្វី​ជើង Paulo Dybala, Gonzalo Higuin និង Douglas Costa។ គ្រប់​គ្នា​ប្រាកដ​ជា​ភ្ញាក់ផ្អើល ហើយ​កើត​ជា​ចម្ងល់ៗ​ហេតុអ្វី​សុខៗ​មិនមាន​វត្តមាន Ronaldo?

Cristiano Ronaldo

បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​ក្លឹប​បាន​ចុះ​ផ្សាយ​ថា៖ “កីឡាករ Cristiano Ronaldo បាន​ជួប​បញ្ហា​ជំងឺ​រលាក​ប្រហោង​ឆ្អឹង​នៅ​រសៀល​កន្លង​ទៅ ទើប​មិនមាន​វត្តមាន​នៅ​កីឡដ្ឋាន Allianz សម្រាប់​ការ​ប្រកួត​ដ៏​សំខាន់​នោះ”។

បញ្ជាក់​ថា​មិន​ទាន់​មាន​ការ​អាប់ដែត​ច្បាស់លាស់​នោះ​ទេ ថា CR7 នឹង​ត្រលប់​ចូល​ទីលាន​វិញ​នៅ​ពេល​ណា ដោយ​ថ្ងៃ​ចន្ទ​ទី ២០ នេះ​ក៏​ត្រូវ​ជួប Parma ស្រប​ពេល​វគ្គ ៨ ក្រុម Coppa ត្រូវ​ធ្វើ​ឡើង​នៅ ៣ ​ថ្ងៃ​បន្ទាប់​នោះ៕

ប្រភព៖ FoxSportAsia

អានអត្ថបទបន្ទាប់៖ Man United ទំលាក់ Wolves ឡើងទៅកាន់ជុំទី៤ ពាន FA Cup

ខ្សែបម្រើ Juan Mata រកគ្រាប់បាល់នៅក្នុងតង់ទី២ ជួយឲ្យ Manchester United ឡើងទៅកាន់ជុំទី៤ពានរង្វាន់ FA Cup ដោយពួកគេបានយកឈ្នះទៅលើ Wolves ដោយលទ្ធផល ១-០។

កីឡាករសញ្ជាតិអេស្ប៉ាញ បានស៊ុតផុតដៃអ្នកចាំទី John Ruddy បានសំរេច ខណៈដែល Wolves ខកខានឱកាសទទួលបានគ្រាប់បាល់នៅដើមតង់របស់ ខ្សែប្រយុទ្ធ Pedro Neto ដែលច្រានចោលដោយ VAR។

Man United ត្រូវរង់ចាំអ៊ុតមើលលទ្ធផល ក្នុងការប្រកួតរវាងក្រុម​Watford និង Tranmere ដែលអ្នកឈ្នះនឹងត្រូវប្រកួតទល់នឹងពួកគេនៅក្នុងជុំទី៤ ដែលការប្រកួតរវាងក្រុមទាំងពីរកាលពីថ្ងៃអង្គារត្រូវបានលើកថ្ងៃ ដោយសារបញ្ហាភ្លៀងធ្លាក់ខ្លាំង។

គួរបញ្ជាក់ថា សំរាប់ប្រកួតបន្ទាប់ ក្រុមបិសាចក្រហមនឹងត្រូវតតាំងជាមួយនឹង ក្រុមកំពូលតារាងលីគកំពូលអង់គ្លេស Liverpool នៅថ្ងៃអាទិត្យខាងមុខនេះ ស្របពេលដែល Wolves ត្រូវប៉ះជាមួយនឹង Southampton៕

អានអត្ថបទបន្ទាប់៖ មិនមែន Immobile តែ​កីឡាករ​រូប​នេះ​ទេ​អាច​ស៊ុត​ចូល​ទាំង ៤ ពាន​រង្វាន់​ធំៗ​រដូវ​កាល ២០១៩/២០

ត្បិត Immobile របស់ Lazio ជា Top Scorer កំពូល​នៅ Serie A នា​ពេល​បច្ចុប្បន្ន និង​ធ្លាប់​ជួយ​ឲ្យ​ក្រុម​ឈ្នះ Super Cup របស់​អ៊ីតាលី​ក្រោយ​បំបាក់ Juventus នា​ពេល​កន្លង​ទៅ ប៉ុន្តែ​កំណត់ត្រា​ស៊ុត​បញ្ចូល​ទី​ក្នុង​ ៤ ពាន​រង្វាន់​ធំៗ​មិន​បាន​ធ្លាក់​ទៅ​លើ​ឈ្មោះ​របស់​គេ​ឡើយ។

Paulo Dybala

Immobile

ទាំង​នៅ Serie A, Champions League, Coppa Italia និង Italian Supercup គឺ​មាន​តែ Paulo Dybala ម្នាក់​គត់​ដែល​អាច​បំប៉ោង​សំណាញ់​ទី​គ្រប់​ការ​ប្រកួត​បាន​នា​រដូវ​កាល ២០១៩/២០ នេះ។

Paulo Dybala

កាល​ពី​យប់​មិញ​នៅ Coppa Italia កីឡាករ​អាហ្សង់ទីន​បំប៉ោង​ទី​បាន​ពីរ​គ្រាប់​ម្នាក់​ឯង ពេល​អវត្តមាន Cristiano Ronaldo។ ស្រប​ពេល​នៅ UCL គឺ Dybala ជា​អ្នក​សម្រេច​បាល់​មួយ​គ្រាប់​ឲ្យ Juventus យក​ឈ្នះ At Madrid នៅ​ជើង​ទី ២ ក្នុង​វគ្គ​ចែក​ពូល៕

ប្រភព៖ AF