ជួញ​ចុះ​ជួញ​ឡើង ​តម្លៃ​ផ្ទេរ​សរុប​របស់ Zlatan ឈរ​លេខ ៤ រី​ឯ Ronaldo នៅ​ចំណាត់ថ្នាក់…

កីឡាករ​តែ​ម្នាក់ ប៉ុន្តែ​ត្រូវ​បាន​ក្លឹប​លក់​ចុះ​លក់​ឡើង រហូត​រុញ​ឲ្យ​ការ​ចំណាយ​លើ​កីឡាករ​តែ​ម្នាក់​នោះ​ចាយ​លុយ​អស់​រយ​លាន​មក​ទល់​ពេល​បច្ចុប្បន្ន។ ក្នុង​នោះ Neymar នៅ​តែ​បន្ត​ឈរ​ចំណាត់ថ្នាក់​ទី ១ ដោយ​ដំបូង​ឡើយ​គ្រា​ដែល Barcelona ​យក​គេ​មក​គឺ​ចាយ​អស់ ៨៨,២ លាន​អឺរ៉ូ ដោយ​បូក​ទាំង​តម្លៃ​ថ្មី​ផ្ទេរ​ទៅ PSG សរុប ៣១០ លាន​អឺរ៉ូ។

មិន​ខុស​ពី Ronaldo ​ដែល​ឈរ​ចំណាត់ថ្នាក់​ទី ២ ​គ្រា​ដែល Juventus យក​មក​អ៊ីតាលី​ចាយ​អស់ ១០៥ លាន​អឺរ៉ូ ​ហើយ​បូក​បន្ថែម​ទាំង​ការ​ផ្ទេរ​ពីរ​លើក​គ្រា​ចេញ​ពី Lisbon មក United និង​ចេញ​ពី United មក Real Madrid សរុប​រួម​ឡើង​ដល់ ២៣០ លាន​អឺរ៉ូ។

ខាង​ក្រោម​យើង​បង្ហាញ​ចំណាត់ថ្នាក់​ទាំង ១០:

  1. Neymar – ៣១០ លាន​អឺរ៉ូ
  2. Cristiano – ២៣០ លាន​អឺរ៉ូ
  3. Di Maria – ១៧៩ លាន​អឺរ៉ូ
  4. Ibrahimovic – ១៦៩ លាន​អឺរ៉ូ
  5. Coutinho – ១៦១ លាន​អឺរ៉ូ
  6. Higuain – ១៥៩ លាន​អឺរ៉ូ
  7. James – ១៤០ លាន​អឺរ៉ូ
  8. Dembele – ១៤០ លាន​អឺរ៉ូ
  9. Lukaku – ១៣៨ លាន​អឺរ៉ូ
  10. Mbappe – ១៣៥ លាន​អឺរ៉ូ​