ជើងចាស់ Ashley Cole ចុចឈ្មោះកីឡាករ Chelsea ម្នាក់ ដែលលោកជឿថានឹងក្លាយជាកីឡាករល្អបំផុតម្នាក់

អតីតខ្សែការពារស្លាបឆ្វេងលោក Ashley Cole ជឿជាក់ថាកីឡាករ Mason Mount មានសក្តានុពលក្នុងការអភិវឌ្ឍខ្លួន ក្លាយជាកីឡាករលំដាប់ថ្នាក់ពិភពលោកមួយរូប នៅថ្ងៃណាមួយ ។

គួរបញ្ជាក់ថាកីឡាករវ័យ ២០ ឆ្នាំរូបនេះបានបង្ហាញខ្លួនជាលើកទី ១ សម្រាប់ក្រុមតោខៀវ នៅក្នុងការប្រកួតពានរង្វាន់ក្របខណ្ឌ Premier League ទល់នឹងក្រុម Leicester កាលពីថ្ងៃអាទិត្យ ដោយគ្រាប់បាល់មួយគ្រាប់របស់គេជួយឲ្យក្រុមនៅ Stamford Bridge មួយនេះ​ ទទួលបានលទ្ធផលស្មើ ១-១ ។

យ៉ាងណាមិញលោក Cole បាននិយាយនៅលើកញ្ចក់ទូរទស្សន៍ Sky Sports បន្ទាប់ពីការប្រកួតនេះថា ៖  ” Mount គឺមានភាពចាស់ទុំណាស់ សម្រាប់វ័យរបស់គេប៉ុណ្ណេះ ” ។ ” គាត់មានក្បាលល្អនៅលើស្មារបស់គាត់ ហើយគាត់ចង់ធ្វើឱ្យប្រសើរឡើងគ្រប់ពេល “​។

លោកបន្តទៀតថា ៖ ” គាត់អាចលេងនៅគ្រប់កន្លែងទាំងអស់សម្រាប់តំបន់បម្រើ មិនថាកណ្តាល ខាងស្តាំ នឹងឆ្វេង ព្រោះការបញ្ជូនបាល់របស់គាត់គឺល្អណាស់ ” ៕

ប្រភព: Daily Mail