ជើងចាស់ Buyo ៖ ” Mbappe បានធ្វើការសម្រេចចិត្តរួចរាល់ហើយពីក្លឹបមួយណា ដែលរូបគេត្រូវទៅ នៅឆ្នាំក្រោយ”

វីរបុរក្រុម Real Madrid លោក Paco Buyo អះអាងថា Kylian Mbappe ហាក់បានធ្វើការសំរេចចិត្តរួចហើយថានឹងត្រូវផ្លាស់ទៅកាន់ទឹកដី Santiago Bernabeu នារដូវក្តៅឆ្នាំក្រោយ បើទោះបីជាមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ក្រុមហង្សក្រហម Liverpool ដែរក៏ដោយ ។

Paco Buyo

ជាក់ស្តែងរបាយការណ៍មួយពី L’Equipe បានបញ្ជាក់នៅដើមសប្តាហ៍នេះថាទាំងក្រុមម្ចាស់ជើងឯក Premier League និង La Liga បានធ្វើការទាក់ទងជាប្រចំាទៅកាន់ Mbappe ជុំវិញការផ្លាស់ប្តូរដ៏ធំមួយ នៅឆ្នាំ ២០២១ ខាងមុខ ។

Kylian Mbappe

បញ្ជាក់ថាកុងត្រារបស់ Mbappe នៅក្លឹប PSG សល់ត្រឹមតែ ១២ ខែទៀតប៉ុណ្ណោះ ដោយវានឹងត្រូវបញ្ចប់នៅចុងរដូវកាលរដូវកាលនេះ ហើយខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះ ក៏បានបង្ហាញពីបំណងប្រាថ្នារបស់គេ ដើម្បីស្វែងរកការប្រកួតប្រជែងថ្មីផងដែរ ។

Kylian Mbappe

ហើយយ៉ាងណាមិញ នៅក្នុងកម្មវិធីទូរទស្សន៍របស់អេស្ប៉ាញ El Chiringuito លោក Buyo បាននិយាយថា ៖ “ វាហាក់ដូចជាក្រុមហង្សក្រហម Liverpool ក៏ចាប់អារម្មណ៍លើគេផងដែរ ប៉ុន្តែខ្ញុំជឿជាក់ថា Mbappé បានធ្វើការសំរេចចិត្តរបស់គេរួចរាល់ហើយ គឺដើម្បីចូលរួមជាមួយក្រុម Madrid ” ៕

ប្រភព: Mirror 

អានអត្ថបទបន្ទាប់៖ Havertz លាន់មាត់សរសើរមិត្តរួមក្រុម Chelsea មួយរូប បន្ទាប់ពីខ្លួនអាចរកបាន hat-trick ទល់ក្រុម Barnsley

Kai Havertz បានបង្ហាញពីក្តីសប្បាយរីករាយយ៉ាងខ្លាំង បន្ទាប់ពីរូបគេ អាចស៊ុតគ្រាប់បាល់ Hat-trick ជាលើកដំបូងសម្រាប់អាជីពរបស់គេជាមួយក្រុម Chelsea បន្ទាប់ពីយលឈ្នះទៅក្រុម Barnsley ។

Kai Havertz 

មិនតែប៉ុណ្ណោះខ្សែប្រយុទ្ធសញ្ជាតិអាល្លឺម៉ង់រូបនេះ ក៏បានធ្វើការកោតសរសើរទៅលើមិត្តរួមក្រុម កីឡាករ Tammy Abraham ផងដែរ បន្ទាប់ពីកីឡាករទាំង ២ រូបនេះ បានសហការគ្នាបានយ៉ាងល្អនៅក្នុងតំបន់ប្រយុទ្ធរបស់ក្រុម  ខណ: Chelsea អាចរកបានរហូតដល់ទៅ ៦ គ្រាប់ សម្រាប់ការប្រកួតនៅក្នុងពានរង្វាន់ Carabao Cup ជុំទី ៣ នេះ ។

Kai Havertz
Kai Havertz , Tammy Abraham

មិនតែប៉ុណ្ណោះក្រោយចប់ការប្រកួតនេះ Havertz បាននិយាយថា ៖ ” ខ្ញុំពិតជារីករាយណាស់ក្នុងការរកគ្រាប់បាល់ hat-trick ដំបូងរបស់ខ្ញុំជាមួយ Chelsea ។ ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ចំពោះជ័យជម្នះមួយនេះ និងរីករាយចំពោះគ្រាប់បាល់របស់ខ្ញុំ ហើយសង្ឃឹមថាខ្ញុំនឹងនៅតែអាចរកគ្រាប់បាល់បន្ថែមទៀត ” ។

Kai Havertz, Tammy Abraham

គេបន្តទៀតថា ៖ ” ខ្ញុំគិតថា Abraham គឺជាខ្សែប្រយុទ្ធដ៏ល្អម្នាក់ ហើយខ្ញុំគិតការដែលមានគាត់ចាប់គូលេងជាមួយនៅលើទីលាន វាពិតជាអស្ចារ្យខ្លាំងណាស់ ។ វាជាការប្រកួតដំបូងរបស់ពួកយើង តែខ្ញុំចូលចិត្តគាត់រួចទៅហើយ ។ សម្រាប់ខ្ញុំវាពិតជាល្អខ្លាំងណាស់ ដែលបានលេងជាមួយគាត់ ” ៕

ប្រភព: Metro