ជើងចាស់ Ferdinand ប្រាប់ឈ្មោះកីឡាករម្នាក់ ដែលបានជួយឲ្យក្រុម Man Utd យកឈ្នះលើ Juventus

វីរបុរសក្លឹប Man Utd លោក Rio Ferdinand បានកោតសរសើរដល់កីឡាករ Anthony Martial ថាជាអ្នកដែលបានជួយឲ្យក្រុមបិសាចក្រហមទទួលជ័យជម្នះដោយលទ្ធផល 2-1 លើក្រុមជើងខ្លាំង Juventus ។

ជាក់ស្តែងក្រុម Man United បានស៊ុតបាល់បញ្ចូលទីពីរគ្រាប់ នៅ 5 នាទីចុងក្រោយមុនបញ្ចប់ការប្រកួត ដើម្បីផ្តួលក្រុមយក្សអ៊ីតាលី Juventus ខណ:ដែលក្រុមមួយនេះចាញ់ត្រឹមតែពីរលើកប៉ុណ្ណោះនៅក្នុងទឹកដីខ្លួនឯងនៃការប្រកួតពាន UCL កាលពី 15 ឆ្នាំមុន ។

 

គួរបញ្ជាក់ថាកីឡាករ Cristiano Ronaldo បានរកគ្រាប់បាល់នាំមុខឲ្យក្រុម Juventus  ពីការស៊ុតបញ្ចូលទីយ៉ាងល្អឥតខ្ចោះ ប៉ុន្តែការទាត់បាល់ពិន័យពីចម្ងាយរបស់កីឡាករ Juan Mata បានធ្វើឱ្យ Man United តាមបានស្មើវិញ ខណ:ដែលកីឡាកររបស់ក្រុម Juve បានធ្វើឲ្យមានកំហុសដោយបង្កឲ្យមានបាល់ចូលទីខ្លួនឯង ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយលោក Ferdinand ជឿជាក់ថា Martial  បានដើរតួរយ៉ាងសំខាន់ចំពោះក្រុមរបស់លោក Jose Mourinho នៅក្នុងការទទួលជ័យជម្នះដ៏ធំមួយនេះ ។

យ៉ាងណាមិញលោក Ferdinand បាននិយាយថា ៖ ” ខ្ញុំគិតថាកីឡាករបម្រុងបានដើរតួរយ៉ាងសំខាន់ក្នុងការប្រកួតនេះ ។ ប៉ុន្តែចំពោះ Martial ខ្ញុំគិតថាគួរតែសមនឹងទទួលបានការលើកទឹកចិត្តជាពិសេស ហើយខ្ញុំគិតថាគាត់គឺជាកីឡាករដ៏ល្អបំផុតរបស់ Man United នៅថ្ងៃនេះ ” ៕

ប្រភព: Metro 

 

មតិយោបល់