ជើងចាស់ Gary Neville និយាយពីមូលហេតុដែល Premier League មិនអាចត្រលប់មកវិញត្រឹមពេល ២ ទៅ ៣ខែ

វីរបុរសរបស់ Manchester United លោក Gary Neville បានលើកឡើងថា វាពិតមិនអាចទៅរួចដែលការប្រកួត Premier League នឹងត្រលប់មកវិញត្រឹមរយៈពេល ២ ទៅ ៣ខែ ដោយសារតែបញ្ហារីករាលដាលកូរ៉ូណាវីរុស ដែលបង្ខំឲ្យមនុស្សរាប់លាននាក់ នៅដាច់ដោយឡែក ទូទាំងពិភពលោក។

ការប្រកួតនៅ Premier League

បញ្ហាជម្ងឺកូវីដ១៩ ធ្វើឲ្យការប្រកួតបាល់ទាត់នៅអឺរ៉ុប ត្រូវផ្អាកផងដែរ ខណៈដែលបាល់ទាត់នៅអង់គ្លេស ត្រូវបានគេរំពឹងថា អាចត្រលប់មកវិញយ៉ាងហោចណាស់មួយខែទៀត ប៉ុន្ដែមានមតិខ្លះបានលើកឡើងថា ការប្រកួតដែលនៅសល់ក្នុងរដូវកាលនេះ អាចនឹងត្រូវលេងដោយបិទទ្វារកីឡដ្ឋានដើម្បីបញ្ចប់មុនរដូវក្ដៅ។

ប្រជាជនពាក់ម៉ាសការពារខ្លួនពីកូរ៉ូណាវីរុស

ទោះយ៉ាងណាក្ដី លោក Neville យល់ឃើញថា ការប្រកួតអាចដំណើរការឡើងវិញបាន យ៉ាងហោចណាស់ក៏១២សប្ដាហ៍ដែរ ដោយសារត្រូវការពេលវេលាដោះស្រាយបញ្ហា ដែលប្រឈមជាមួយនឹងវីរុសកូរ៉ូណា។

Gary Neville

អតីតខ្សែការពាររូបនេះបាននិយាយថា៖ “ខ្ញុំគិតថានៅពេលនេះ វាពិបាកទៅរួចដែលបាល់ទាត់នឹងត្រលប់មកវិញនៅ៣ទៅ៤ខែបន្ទាប់ ព្រោះជាការពិតយើងបានធ្វើការបង្ខាំង។

“បាល់ទាត់នឹងមិនត្រលប់មកវិញព្រោះ រាល់ធនធានទាំងអស់ដែលចាំបាច់ត្រូវមាននៅក្នុងកីឡដ្ឋាន ដែលត្រូវការប៉ូលីស និង សេវាកម្មសង្គ្រោះបន្ទាន់ នឹងមិនមាននោះទេ សម្រាប់ប៉ុន្មានខែបន្ទាប់។ ពួកគេធ្វើការនៅមន្ទីរពេទ្យ ហើយមើលថែអ្នកជំងឺ និង មនុស្សដែលត្រូវការជាចាំបាច់។”

ប្រភព៖ Goal