ជើងចាស់ Gullit ថាកីឡាករ Liverpool មួយរូបនឹងគ្មានឱកាសឈ្នះពាន Ballon d’Or ឡើយ

Virgil van Dijk មិនអាចឈ្នះពាន Ballon d’Or បានឡើយ បើទោះបីជារូបគេ ឈរនៅលេខ២ តាមពីក្រោយ Lionel Messi កាលពីឆ្នាំ ២០១៩ ក្ដី នេះបើតាមការលើកឡើងរបស់លោក Ruud Gullit។

បន្ទាប់ពីបានបង្ហាញទម្រង់លេងដ៏ល្អ ខ្សែការពារកណ្ដាលសញ្ជាតិហូឡង់ ត្រូវបានជ្រើសរើសក្នុងចំនោមកីឡាករកំពូលៗ សម្រាប់ពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំ។

ហើយ Van Dijk បានគ្រងតំណែងជាម្ចាស់ពាន UEFA Player of the Year ប៉ុន្ដែរូបគេ មិនអាចយកឈ្នះ Messi ក្នុងការក្លាយជាម្ចាស់ពាន FIFA Best និង ពានរង្វាន់បាល់មាសដែលរៀបចំឡើងដោយកាសែតបារាំង។

លោក Gullit មានក្ដីបារម្ភថា កីឡាករវ័យ២៨ឆ្នាំរូបនេះ នឹងគ្មានឱកាស ក្លាយជាកំពូលកីឡាករលើលោកនោះទេ ដោយសារតំណែងរបស់គេហាក់ពិបាកប្រជែងជាមួយតំណែងខ្សែប្រយុទ្ធ។

លោក Gullit បាននិយាយថា៖ “សារមួយរបស់ Ballon d’Or គឺគេមិនអាចឈ្នះពាននេះឡើយ។ ខ្ញុំគិតថាគេគួរតែឈ្នះវា។ ប៉ុន្ដែអ្នកដឹងទេ អ្នកមិនអាចនិយាយថា Messi មិនសក្ដិសមឈ្នះពាននេះដែរ។ ប៉ុន្ដែប្រសិនបើ លទ្ធភាពនៃការឈ្នះពាននេះរបស់ខ្សែការពារ វាកើតឡើងនៅឆ្នាំនោះបាត់ទៅហើយ។”

ប្រភព៖ Goal

អានអត្ថបទបន្ទាប់៖ Mourinho ត្រូវជួបរឿងឈឺក្បាល ក្រោយកីឡាករសំណព្វចិត្ត អាចអវត្តមានច្រើនសប្ដាហ៍ខណៈការប្រកួត UCL កាន់តែខិតចូលមកដល់

តារាឆ្នើម Heung-Min Son របស់ក្រុម Tottenham ត្រូវប្រឈមការវះកាត់ បន្ទាប់ពីរូបគេបានបាក់ប្រអប់ដៃខាងស្ដាំ ទល់នឹងក្រុម Aston Villa កាលពីថ្ងៃអាទិត្យ ហើយរំពឹងថាអាចនឹងអវត្តមានជាច្រើនសប្ដាហ៍។

Son បានទទួលរងរបួសនៅដើមការប្រកួត នៅពេលដែលរូបគេបានប៉ះទង្គិចជាមួយនឹង Ezri Konsa ប៉ុន្ដែរូបគេបន្ដលេងនៅក្នុងការប្រកួតនោះ រហូតដល់ចប់ ថែមទាំងរកគ្រាប់បាល់បាន២គ្រាប់ ជួយឲ្យ Spurs ទទួលបានជ័យជំនះ ដោយលទ្ធផល 3-2។

ខ្សែប្រយុទ្ធកូរ៉េខាងត្បូងរូបនេះ ជាអាវុធមុតស្រួចសម្រាប់ក្រុមដែលដឹកនាំដោយលោក Jose Mourinho បន្ទាប់ពី Harry Kane ដែលកំពុងសម្រាកព្យាបាលរបួស ហើយសម្រាប់៥ប្រកួតចុងក្រោយ គេរកគ្រាប់បាល់បាន៦គ្រាប់។

វាជារឿងដែលគួរឲ្យឈឺក្បាលសម្រាប់លោក Mourinho ខណៈដែលការប្រកួតធំ Champions League វគ្គ១៦ក្រុមចុងក្រោយ ទល់នឹងក្រុម RB Leipzig នៅរាត្រីថ្ងៃស្អែកវេលាម៉ោង ៣៖០០នាទីរំលងអាធ្រាត៕

ប្រភព៖ Sky Sports