ជើងចាស់ Man Utd ម្នាក់បានប្រដូច Lukaku ទៅនឹងវីរបុរសក្រុម Barcelona ពីររូប

អតីតខ្សែប្រយុទ្ធរបស់ក្លិប Manchester United លោក Dimitar Berbatov បានប្រៀបប្រដូចកីឡាករ Romelu Lukaku ទៅនឹងអតីតជើងចាស់ក្លឹប Barcelona កីឡាករ Xavi និង Andres Iniesta ។

ជាក់ស្តែង Lukaku បានចាប់ផ្តើមចំនួន 3 ប្រកួតចុងក្រោយសម្រាប់ក្រុម Man United ដោយសារតែកីឡាករ Anthony Martial និងកីឡាករ Jesse Lingard រងរបួស ហើយខ្សែប្រយុទ្ធបែលហ្ស៊ិករូបនេះបានយកឱកាសរបស់គេ ដើម្បីស៊ុតបញ្ចូលទីពីរគ្រាប់ក្នុងជ័យជម្នះ 3-1 លើក្រុម Crystal Palace កាលពីពេលថ្មឺៗនេះ ។

យ៉ាងណាមិញការបង្ហាញទម្រង់លេងដ៏ល្អរបស់អតីតកីឡាករក្រុម Everton រូបនេះ នៅអំឡុងពេលដែលគេបានបញ្ចូនបាល់ដ៏អស្ចារ្យមួយគ្រាប់ឲ្យទៅកាន់កីឡាករ Lingard នៅក្នុងការប្រកួតស្មើជាមួយក្រុម Liverpool បានធ្វើឲ្យលោក Berbatov មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។

លើសពីនេះលោក Berbatov បានប្រាប់ដល់ Betfair ថា : ” ខ្ញុំចូលចិត្ត Romelu Lukaku ហើយគាត់បានរកបានកន្លែងមួយនៅក្នុងជម្រើសដំបូងសម្រាប់ក្រុម ។ គាត់បានធ្វើការយ៉ាងលំបាក ដើម្បីចូលរួមក្រុមដំបូង ” ។

លោកបន្តទៀតថា ៖ ” គ្រាប់បាល់ដែល Lukaku ប៉ះឱ្យ Lingard ទល់នឹងក្រុម Liverpool , វាជាគ្រាប់បាល់ ដែលមិនមានកីឡាករច្រើនអាចធ្វើបានងាយៗនោះទេ ។ ហើយវាដូចជាបានមើល Xavi ឬ Iniesta លេងអញ្ចឹងដែរ ! ” ៕

ប្រភព: TalkSport