ជើងចាស់ Neville ឆ្លើយតបវិញបែបនេះភ្លាម ក្រោយត្រូវគេសួររឿងទៅដឹកនាំក្រុម Man Utd

អតីតជើងចាស់លោក Gary Neville និយាយថាគាត់នឹងរត់ទៅឲ្យឆ្ងាយ ប្រសិនបើគាត់ត្រូវបានគេផ្តល់ឱកាសឱ្យទៅគ្រប់គ្រងក្រុមបិសាចក្រហម Manchester United ។

ជាក់ស្តែងវីរបុរសរបស់ក្រុមបិសាចក្រហមរូបនេះបានចូលរួមក្នុងកម្មវិធី Twitter Q&A កាលពីរាត្រីថ្ងៃអាទិត្យ ហើយគាត់ត្រូវបានគេសួរថា តើលោកនឹងធ្វើអ្វី ប្រសិនបើមានឱកាសទៅគ្រប់គ្រងក្លឹប ដែលតំណាងឱ្យអាជីពទាំងមូលរបស់លោក ? ។

ហើយយ៉ាងណាមិញលោក Neville បានឆ្លើយតបវិញភ្លាម ដោយមិនបានបង្អង់ទុកវិញថា ៖ ” ឱកាសនោះគឺវាមិនងាយមកទេ ហើយប្រសិនបើវាកើតឡើងមែន ខ្ញុំនឹងរត់ទៅឲ្យឆ្ងាយ ” ។

គួរបញ្ជាក់ថាចម្លើយដែលគាត់ផ្តល់ឲ្យនេះ គឺមិនខុសពីសំណួរមុនៗ ដែលត្រូវបានសួរដោយអ្នកគាំទ្រម្នាក់ ដែលបានសួរថា “តើអ្នកនឹងវិលត្រលប់ទៅដឹកនាំក្លឹបបាល់ទាត់វិញទេ?” ខណ:ដែលលោក Neville មានការឆ្លើយតបវិញដោយត្រង់ៗ ចំពោះរឿងនោះ ដោយគ្រាន់តែសរសេរថា “ ទេ” ៕

​ប្រភព: Mirror