អតីតជើងចាស់លោក Gary Neville បានអះអាងថាក្រុមបិសាចក្រហម Manchester United នឹងមានលទ្ធភាពនៅក្នុងការឈ្នះពានរង្វាន់ Premier League មុនក្រុម Liverpool នៅរដូវកាលនេះ ។
គួររំលឹកថាក្រុមបិសាចក្រហមបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៦ ក្នុងរដូវកាលដ៏ច្របូកច្របល់កាលពីរដូវកាលមុន ខណៈដែលក្រុមហង្សក្រហម Liverpool បានលើកពាន Champions League និងឈរនៅលើកំពូលតារាងលីគ រហូតដល់ថ្ងៃចុងក្រោយត្រូវបានបរាជ័យក្រុម Manchester City ដោយខុសគ្នាត្រឹម ១ ពិន្ទុសម្រាប់លើកពាន Premier League ។
យ៉ាងណាមិញក្រុម Liverpool ត្រូវបានគេរំពឹងថានឹងប្រកួតប្រជែងជាមួយក្រុម Man City ម្តងទៀតនៅរដូវកាលនេះ ខណ:ដែលលោក Neville ជឿជាក់ថាពួកគេនឹងត្រូវខកខានពាននេះម្តងទៀតផងដែរ ។
មិនតែប៉ុណ្ណោះលោក Neville បាននិយាយថា ៖ ” ខ្ញុំមិនអង្គុយនៅទីនេះរាល់ថ្ងៃក្នុងនាមជាអ្នកគាំទ្រ United ទេ ហើយគិតថាការពិភពលោករបស់ខ្ញុំត្រូវបញ្ចប់ វាគ្រាន់តែមើលទៅដូចជាវដ្តមួយប៉ុណ្ណោះ ” ។
លោកបន្តទៀតថា ៖ ” ខ្ញុំបានធំឡើងក្នុងរយៈពេល ១៨ ឆ្នាំដំបូងនៃជីវិតរបស់ខ្ញុំ ហើយខ្ញុំមិនបានឃើញពានរង្វាន់លីគបានធ្លាក់ទៅលើ Manchester United ទេ ។ ប៉ុន្តែ ២០ ឬ ២៥ ឆ្នាំក្រោយគឺពួកគេបានឈ្នះ ។ ដូច្នេះរដូវកាលនេះ ប្រហែលជាពេលដែលពួកគេត្រូវឈ្នះវាម្តងទៀតហើយ ” ៕
ប្រភព: Metro