ជើងចាស់ Rivaldo ទទូចក្លឹប Barca គិតគូរនាំយកកីឡាករឆ្នើមមួយរូបមកចូលរួម ជាជាងចង់បាន Lautaro Martinez

ក្លឹប Barcelona ត្រូវបានគេរាយការណ៍ថា មានបំណងចង់ចុះហត្ថលេខានាំយក ខ្សែប្រយុទ្ធ Lautaro Martinez ពីក្លឹប Inter Milan នៅរដូវក្ដៅខាងមុខនេះ ប៉ុន្ដែអតីតតារាឆ្នើមរបស់ក្លឹបអ្នកមានបុណ្យលោក Rivaldo មិនពេញចិត្តសម្រាប់ការដោះដូរនេះឡើយ ដោយលោកទទូចឲ្យក្លឹប រិះរកវិធីដើម្បីនាំយក Neymar ត្រលប់មកទឹកដី Camp Nou វិញ។

Lauraro Martinez

លោក Rivaldo រីករាយសម្រាប់ពេលវេលាមួយចំនួន នៅក្នុងអាជីពរបស់ខ្លួន ជាមួយនឹង Barcelona ហើយលោកសំណូមពរឲ្យក្លឹបគិតគូរពិចារណា ក្នុងការចចារនាំយក អតីតតារាឆ្នើមរបស់ខ្លួនពី Paris Saint-Germain ត្រលប់មកវិញ។

Suarez-Neymar-Messi

លោក Rivaldo បានពន្យល់ថា៖ “Lautaro មិនមានជាដំណោះស្រាយនាពេលបច្ចុប្បន្ននេះទេ Neymar គឺជាជម្រើសអាទិភាពសម្រាប់ខ្ញុំ ដើម្បីពង្រឹង Barcelona។ ខ្ញុំគិតថាពួកគេត្រូវការការផ្ដោតអារម្មណ៍គ្រប់យ៉ាង ដើម្បីនាំយករូបគេត្រលប់មកវិញ ហើយកសាងតំបន់ប្រយុទ្ធ ដែលពួកគេមានដូចកាលពីអតីតកាល។”

Neymar

លោកបានបន្ដថា៖ “Barcelona គួរតែបង្កើនសមត្ថភាពហិរញ្ញវត្ថុដើម្បីបាន Neymar នៅពេលនេះ ជាពិសេស PSG ទំនងជាត្រៀមខ្លួនរួចរាល់ ដើម្បីទទួលបានសំណើពិតប្រាកដ ដែលការចុះហត្ថលេខានេះ មិនប្រថុយប្រថាន។”

ប្រភព៖ Marca