ជឿ​អត់? Mourinho ទស្សន៍ទាយ​លទ្ធផល​ទុក​មុន​រវាង Juve-Ajax ​ដែល​ក្រុម​អាច​ឆ្លង​ផុត​គឺ…

តាម​ការ​យល់​ឃើញ​របស់​អតីត​គ្រូ​បង្វឹក​ក្រុម​បិសាច​ក្រហម Manchester United ​បាន​សម្លឹង​ឃើញ​ថា​ក្លឹប Ajax ​នឹង​អាច​លេង​តទល់​ Juventus នៅ​ទឹក​ដី Turin ដោយ​គ្មាន​សម្ពាធ​អ្វី​ទាំង​អស់ ហើយ​ក្រុម​ហូឡង់​មួយ​នេះ​ពិត​ជា​មាន​ភាគរយ​អាច​ឆ្លង​ផុត​វគ្គ ៨ ក្រុម​ចុង​ក្រោយ។

ការ​ប្រកួត​ដែល​នឹង​ឈាន​ចូល​មក​ដល់​នៅ​យប់​នេះ ​នឹង​ជា​គូ​សងសឹក​ដ៏​សំខាន់​មួយ បន្ទាប់​ពី​ជើង​ដំបូង​បាន​ត្រឹម​ស្មើ ១-១ គ្រា​ពេល Ronaldo ហក់​តែត​បញ្ចូល​ទី ហើយ​វាយ​បក​នៅ​តង់​ទី​ពីរ​ពី​ខ្សែ​ប្រយុទ្ធ David Neres របស់​ម្ចាស់​ផ្ទះ។

អ្នកចាត់ការ​សញ្ជាតិ​ព័រទុយហ្គាល់​ធ្លាប់​ឆ្លង​កាត់​ក្លឹប​ធំៗ​ជា​ច្រើន​មាន​តាំង​ពី​បិសាច​ក្រហម​និង​ស្តេច​ស បាន​និយាយ​ប្រាប់​សារព័ត៌មាន RT ថា៖ “ខ្ញុំ​គិត​ថា Ajax គឺ​ជា​ក្រុម​ដែល​នឹង​មិន​រង​សម្ពាធ​ក្នុង​ការ​ប្រកួត​ជុំ​នេះ ត្បិត​អី Ajax ត្រូវ​បាន​គ្រប់​គ្នា​និយាយ​ថា​ពុំ​មាន​ឱកាស​នឹង​ឈ្នះ តែ​អត់​ទេ​ពួក​គេ​អាច​អាច​ធ្វើ​បាន”។

លោក​ Mourinho បន្ត៖ “ក្នុង​ពេលវេលា​នេះ​ពួក​គេ​ធ្វើ​បាន​ល្អ​ជាង ២ ឆ្នាំ​មុន ដោយ​មាន​កីឡាករ ២ ទៅ ៣ រូប​មាន​បទពិសោធន៍​ក្រាស់ក្រែល បែប​នេះ​ទោះ​បី​ការ​ប៉ះ Juve ជា​រឿង​លំបាក​មួយ តែ​វា​នៅ​តែ​នឹង​អាច​កើត​ឡើង​ទៅ​បាន”។

បញ្ជាក់​ថា Ajax ក៏​ជា​ក្លឹប​ដែល​ធ្លាប់​ឈ្នះ​ពាន​រង្វាន់​អឺរ៉ុប​នេះ ៤ សម័យ​កាល​ក្នុង​ឆ្នាំ ១៩៧១,១៩៧២ និង ១៩៧៣ ពោល​គឺ​បី​ឆ្នាំ​ជាប់​គ្នា​តែ​ម្តង និង​មួយ​ឆ្នាំ​ទៀត​គឺ ១៩៩៥។

មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET

ប្រភព:DailyStar

មតិយោបល់