ជំនួប Pahang ប៉ះ Terenganu នៅ MSL ប្រមូល​បាន​អ្នក​ទស្សនា​ច្រើន​បំផុត​ប្រចាំ​ឆ្នាំ ២០១៩

យោង​តាម​ទំព័រ​ផ្លូវការ​ Malaysian Football League បាន​បញ្ចេញ​របាយការណ៍​ចុងក្រោយ​មួយ​ទាក់ទិន​នឹង​ជំនួប​ក្នុង​ការ​ប្រកួត​នៅ​លីគ​កំពូល MSL ដែល​ប្រមូល​បាន​អ្នក​ទស្សនា​ច្រើន​បំផុត​ប្រចាំ​ឆ្នាំ ២០១៩ នេះ។

ដោយ​ក្នុង​នោះ​ជំនួប​នៃ​ការ​ជួប​គ្នា​រវាង​ក្លឹប Pahang និង Terenganu (វត្តមាន ធារី ចន្ថាប៊ីន) កាល​ពី​ជុំ​ទី ២ ឈរ​នៅ​ចំណាត់ថ្នាក់​កំពូល​ដែល​មាន​អ្នក​ទស្សនា​ប្រមាណ ២៨ ០០០ នាក់​ក្នុង​កីឡដ្ឋាន​ដោយ​ផ្ទាល់។ ស្រប​ពេល​ការ​ប្រកួត​មួយ​របស់​ក្លឹប PKNS ដែល​មាន​វត្តមាន​កីឡាករ​ ចាន់ វឌ្ឍនាកា ដែល​តតាំង​នឹង Kedah FA កាល​ពី​ជុំ​ទី ៥ កន្លង​ទៅ​ឈរ​នៅ​ចំណាត់​ថ្នាក់​ទី ៩ មាន​អ្នក​ទស្សនា​ផ្ទាល់ ១៧ ១៥៣ នាក់។

បញ្ជាក់​ថា​នា​សប្តាហ៍​នេះ​ជា​ជុំ​ទី ៧ ហើយ​សម្រាប់​ការ​ប្រកួត​នៅ​ក្របខ័ណ្ឌ Malaysia Super League ​ដោយ​វេលា​ម៉ោង ២០:០០ នាទី​ថ្ងៃ​សុក្រ Terengganu នឹង​ត្រូវ​ចូល​ជួប​ម្ចាស់​ផ្ទះ Selangor ខណៈ PKNS ត្រូវ​ប៉ះ MISC-MIFA ​នា​ថ្ងៃ​សោរ៍​ម៉ោង​ដដែល។

ប្រភព: Malaysian Football League

មតិយោបល់