ជ្រុល​បើ Juventus មិន​ទទួល​យក Ramsey នឹង​បង្វែរ​ជ្រើស​ក្លឹប​យក្ស​មួយ​នេះ​ជំនួស​វិញ

ថ្វី​បើ​រង​ចចាមអារ៉ាម​ជា​បន្តបន្ទាប់ ប៉ុន្តែ Aaron Ramsey មិន​ទាន់​មាន​សេចក្តី​ប្រកាស​ផ្លូវការ​ណា​មួយ​ជុំវិញ​ការ​ផ្ទេរ​ចូល​ក្លឹប​យក្ស​អ៊ីតាលី Juventus នៅ​ឡើយ។ ខណៈ​ក្រុម​សេះ​បង្កង់​នៅ​មិន​ប្រាកដប្រជា​ថា​ត្រូវ​យក Ramsey ឬ​អាច​មាន​មធ្យោបាយ​ជ្រេ​យក Isco ចេញ​ពី Real Madrid បាន​សម្រេច។

យ៉ាងណាមិញ​បុរស​សញ្ជាតិ​វែល​ហាក់​គ្មាន​ផ្លូវ​នឹង​បន្ត​នៅ​កាំភ្លើង​ធំ​ទៀត​ឡើយ ពោល​គឺ​នឹង​រក​ផ្លូវ​ដើរ​ចូល​ក្លឹប​កំពូល​ណា​មួយ​នៅ​អឺរ៉ុប។ ទាំង​ក្លឹប Real Madrid, Bayern Munich និង PSG កន្លង​មក​ត្រូវ​បាន​រាយការណ៍​ថា​ចាប់​អារម្មណ៍​លើ​ខ្សែ​បម្រើ​វ័យ ២៨ ឆ្នាំ​រូប​នេះ ប៉ុន្តែ​យោង​តាម​សារព័ត៌មាន BBC បាន​ឲ្យ​ដឹង​ថា​ជម្រើស​ដែល Ramsey នឹង​ជ្រើស​យក​បន្ទាប់​ពី​ក្លឹប Juve នោះ​គឺ​ក្រុម​គូ​ប្រជែង​នៅ PL ក្លឹប Liverpool ដែល​កំពុង​ឈរ​នៅ​កំពូល​តារាង។

យ៉ាងណាមិញ​សម្រាប់​ហង្ស​មិន​ប្រាកដ​ថា​ដាក់​ចិត្ត ១០០ ភាគរយ​ឡើយ​លើ​កិច្ច​ព្រមព្រៀង​នេះ ព្រោះ​ឆ្នាំ​ទៅ​ក៏​ធ្លាប់​មាន​ការ​បញ្ជាក់​ថា​ក្រុម​ខ្លួន​នឹង​មិន​ចង់​ធ្វើ​ការ​ចំណាយ​លុយ​ក្រាស់ក្រែល​លើ​កីឡាករ​ដែល​មាន​វ័យ​ហួស ២៨ ឆ្នាំ​ឡើយ។

ប្រភព:Metro