ឈ្នះ​ចាញ់​យប់​នេះ​អត់​ខ្វល់! សំខាន់ Ramos ដឹង​តែ​វ៉ៃ​បាន​កំណត់ត្រា​មួយ​ពេល​ប៉ះ Ajax

នា​យប់​រំលង​អាធ្រាត្រ​ចូល​ថ្ងៃ​ព្រហស្បតិ៍​នេះ ប្រធាន​ក្រុម Sergio Ramos ​នឹង​យក​បាន​កំណត់ត្រា​ក្នុង​ការ​បង្ហាញ​ខ្លួន​លើក​ទី ៦០០ ឲ្យ​ក្លឹប Real Madrid ​នៅ​ប្រកួត​ក្នុង​កីឡដ្ឋាន Johan Cruyff Arena ទល់​នឹង​ក្លឹប Ajax នា​វគ្គ ១៦ ក្រុម Champions League។

 

បរាជ័យ​ឬ​ជ័យជម្នះ​ជា​រឿង​ផ្សេង ប៉ុន្តែ​អ្វី​ដែល​សំខាន់​គឺ Ramos បាន​ចាយ​ពេល ១៤ ឆ្នាំ តាំង​ពី​ការ​បង្ហាញ​ខ្លួន​លើក​ដំបូង​នា​ថ្ងៃ​ទី ១០ ​កញ្ញា ឆ្នាំ ២០០៥ ឲ្យ​ស្តេច​ស រហូត​មក​ទល់​ពេល​នេះ​ឈ្នះ​ពាន Champions League បួន​សម័យ​កាល ដោយ​ក្នុង​ចំណោម​នោះ ៣ បាន​ជាប់​គ្នា​នា​រយៈ​ពេល​បី​ឆ្នាំ​ចុង​ក្រោយ។

ប្រសិន​ណា​ Sergio Ramos បង្ហាញ​ខ្លួន​មួយ​ប្រកួត​បន្ថែម​ទៀត នោះ​បុរស​សញ្ជាតិ​អេស្ប៉ាញ​នឹង ៦០១ ប្រកួត​តាម​ស្មើ​អតីត​ជើង​ចាស់ Gento និង Hierro ហើយ​នៅ​ចាញ់​តែ​កីឡាករ ៤ រូប​គត់​ក្នុង​ប្រវត្តិសាស្រ្ត​របស់ Real Madrid ដែល​ខ្លះ​ឡើង​ដល់ ៧០០ ប្រកួត​រួម​មាន Raul, Casillas, Sanchis និង Santillana។

Ramos បាន​ឈ្នះ​ប្រកួត ៧៣ លើក​នៅ Champons League ដោយ​ឈរ​ស្ថិតិ​ឈ្នះ​ក្នុង​មួយ​ប្រកួត​ច្រើន​ជាង Lionel Messi រវាង ៦១,៨ ភាគរយ​ធៀប​នឹង ៥៨។ ជា Top Scorer មួយ​រូប​នៅ​ក្នុង​ក្រុម​របស់​ខ្លួន តាម​រយៈ​ការ​ស៊ុត​បាល់​ពិន័យ ១១ ម៉ែត្រ​ដល់​ទៅ ៨ លើក​រួច​មក​ហើយ​នា​រដូវ​កាល​ថ្មី​នេះ ប៉ុន្តែ​នៅ CL មិន​ទាន់​បំបែក​បាន​គ្រាប់​បាល់​ណា​មួយ​នៅ​ឡើយ។

គួរបញ្ជាក់ថាប្រកួតដ៏ជក់ចិត្តនេះនឹងមានការផ្សាយផ្ទាល់លើ ផេក 2M CAMBODIA  & CTS/ Sports ផងដែរ។ សូមចុច See First ដើម្បីទទួលបានព័ត៌មាន និង​ ការផ្សាយផ្ទាល់ការប្រកួត បានរហ័ស និង ទាន់ពេលវេលា៕

ប្រភព: ​Marca

មតិយោបល់