ដល់ម្លឹង! At Madrid ចិត្តខ្លាំង បដិសេធសំណើរលុយធំពី Man City សម្រាប់កីឡាករមួយរូប

ក្រុម​ Atletico Madrid បានទម្លាយឲ្យដឹងថា ក្រុមកំពូល Manchester City ធ្លាប់បានដាក់សំណើរមកកាន់ក្រុមរបស់ខ្លួនក្នុងការទិញកីឡាករ Jose Gimenez តែក្រុមអេស៉្បាញមួយនេះបានបដិសេធសំណើរមួយនោះ ក្រោមហេតុផលថា ចង់រក្សាទុកកីឡាករឆ្នើមរូបនេះសិន។

José Giménez

ហើយកាលពីពេលថ្មីៗនេះទៀតសោត លោក Enrique Cerezo ដែលជាប្រធានក្លឹប Atletico Madrid បានទម្លាយឲ្យដឹងពីតម្លៃដែល​ M.City ធ្លាប់បានដាក់ចំពោះ Gimenez ដោយក្រុមអង់គ្លេសហ៊ានចាយរហូតដល់ ៨៥ លានអឺរ៉ូឯណោះ។

José Giménez

ប្រាប់ទៅកាន់ El Transistor លោក Cerezo និយាយថា៖ “ពួកយើងពិតជាទទួលបានសំណើរពី​ Man City ពិតមែន តែ Gimenez គឺជាកីឡាករល្អមួយរូប ហើយពួកយើងចង់រក្សាទុករូបគេសិន”។

José Giménez

គួរបញ្ជាក់ផងដែរថា Atletico Madrid ទិញ Gimenez មកពីក្រុម Danubio FC កាលពីឆ្នាំ ២០១៣ មកម៉្លេះ ដោយកាលនោះចាយលុយមិនដល់ ១ លានអឺរ៉ូផង ពោលគឺត្រឹមតែ ៩ សែនអឺរ៉ូតែប៉ុណ្ណោះ៕

ប្រភព: GOAL

អានអត្ថបទបន្ទាប់៖ មិនមែន R9 និង CR7 តែ Mourinho ចុចឈ្មោះ ៣ រូបនេះជាកីឡាករល្អបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់

ខ្សែប្រយុទ្ធកំពូលដូចជា Ronaldo ប្រេស៊ីល និង Cristiano Ronaldo មិនបានស្ថិតនៅក្នុងជម្រើសជាកីឡាករល្អបំផុតនៅក្នុងប្រវត្តិសាស្ត្របាល់ទាត់ ដែលជ្រើសរើសដោយគ្រូបង្វឹក​ Jose Mourinho នោះទេ។

Cristiano Ronaldo

ដោយឡែកគ្រូបង្វឹកក្រុមមាន់ខ្នាយមាស Tottenham Hotspur បែរជាចុចឈ្មោះកីឡាករ ៣ រូបផ្សេងទៀត ដែលលោកគិតថា សក្តិសមនឹងទទួលបានតំណែងជាកីឡាករល្អបំផុតនៅក្នុងប្រវត្តិសាស្ត្របាល់ទាត់ទៅវិញ។ លោក Mourinho ប្រាប់ទៅកាន់បណ្ដាញសារព័ត៌មានថា៖ “សម្រាប់ខ្ញុំ កីឡាករដែលល្អបំផុតនៅក្នុងប្រវត្តិសាស្ត្រនោះគឺ Messi, Pele និង Maradona”។

Messi
Jose Mourinho

គួររំឭកដែរថា Jose Mourinho ត្រូវបានគេទទួលស្គាល់ថាជា គ្រូបង្វឹកដែលមានបទពិសោធន៍ក្រាស់ក្រែលមួយរូប ពោលគឺបានប្រឡូកនៅក្នុងវិស័យជាគ្រូបង្វឹកអស់រយៈពេលប្រមាណជិត ២០ ឆ្នាំ ហើយនិងបានដឹកនាំក្រុមកំពូលៗនៅតំបន់អឺរ៉ុបដូចជា Chelsea, Inter Milan, Porto, Real Madrid, Manchester United និងបច្ចុប្បន្នក្រុម Tottenham Hotspur ផងដែរ៕

ប្រភព: Sportskeeda