ដឹកនាំក្រុមប្រកួតជាថ្មី លោក Zidane និយាយរឿងទាក់ទងនឹង Isco & Marcelo

កីឡាករ Marcelo និង Isco មានឱកាសក្នុងការចូលលេងសារជាថ្មី សំរាប់ក្រុម Real Madrid បន្ទាប់ពីលោក Zinedine Zidane ចូលកាន់តំណែងសារជាថ្មីជំនួសលោក Santiago Solari។

មុនការប្រកួត ទល់នឹងក្រុម Celta Vigo ដែលមកដល់ថ្ងៃសៅរ៍នេះ លោក Zidane បាននិយាយថា៖ “ខ្ញុំមានទំនុកចិត្តលើ Isco និង កីឡាករដទៃទៀត ១០០%។ យើងនឹងបានឃើញនៅក្នុងការប្រកួត ប៉ុន្ដែវាមិនមែនជាបញ្ហានោះទេសំរាប់ខ្ញុំ អ្វីដែលសំខាន់ជាងនេះគឺថា ខ្ញុំបានឃើញគ្រប់គ្នាបានត្រៀមខ្លួនសំរាប់ការប្រកួត។”

ដោយឡែកសំរាប់ការ ផ្ដល់ឱកាសដល់ខ្សែការពារ Sergio Reguilon ជំនួសតារាឆ្នើម Marcelo លោក Zidane បាននិយាយថា៖ “គេធ្វើបានល្អ ខ្ញុំមិនបានឃើញគេលេងជាយូរមកហើយ ប៉ុន្ដែសំរាប់បីថ្ងៃចុងក្រោយនេះ ខ្ញុំគិតថា គេលេងបានល្អ។ គេមិនបានលេងច្រើនមែន តែជាកីឡាករដែលមានគុណភាព។ ខ្ញុំមានក្ដីរីករាយដែល Marcelo រីករាយសារជាថ្មីដូចអ្នករាល់គ្នា។ គេត្រៀមខ្លួនរួចជាស្រេចសំរាប់ការប្រកួតនៅថ្ងៃស្អែក។”

លោក Zinedine Zidane ចេញបញ្ជីកីឡាករដែលត្រូវប្រកួត លើកដំបូងក្រោយកាន់តំណែងសារជាថ្មី

ប្រភព៖ SPORT

មតិយោបល់